ឯកឧត្ដម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីបង្គោលប្រចាំអគ្គនាយកដ្ឋាន នាយកដ្ឋាន និងវិទ្យាស្ថានស្តីពី “កិច្ចសហការលើការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារ ព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី “កិច្ចសហការលើការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ” ដែលមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ លោក-លោកស្រីជាមន្ត្រីរាជការក្រសួងពាណិជ្ជកម្មដែលជាមន្ត្រីបង្គោលនៃអគ្គនាយក នាយកដ្ឋាន វិទ្យាស្ថាន ជាច្រើនរូប។

កិច្ចប្រជុំនេះបានពិភាក្សាអំពីកិច្ចសហការលើការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ទៅកាន់មន្ត្រីបង្គោលនៃអគ្គនាយកដ្ឋាន នាយកដ្ឋាន វិទ្យាស្ថាន ក្នុងការកំណត់នូវវិធានការចែករំលែកព័ត៌មានដើម្បីធានាថាព័ត៌មានដែលផ្តល់ឱ្យមានភាពត្រឹមត្រូវ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញអំពីឯកសារជំនួយស្មារតីស្តីពី "ការផ្សព្វផ្សាយខ្លឹមសារព័ត៌មានតាមបណ្តាញសង្គម និងគំរូខ្លឹមសារសម្រាប់ធ្វើការផ្សព្វផ្សាយ”ដោយសមាជិកលេខាធិការដ្ឋាននៃក្រុមការងារទំនាក់ទំនងសាធារណៈផងដែរ៕

https://s2.moc.gov.kh/mocspace/mocspace_1737685710659.jpg
https://s2.moc.gov.kh/mocspace/mocspace_1737685710681.jpg
https://s2.moc.gov.kh/mocspace/mocspace_1737685710911.jpg
https://s2.moc.gov.kh/mocspace/mocspace_1737685710802.jpg
https://s2.moc.gov.kh/mocspace/mocspace_1737685710864.jpg
https://s2.moc.gov.kh/mocspace/mocspace_1737685710849.jpg
https://s2.moc.gov.kh/mocspace/mocspace_1737685710942.jpg
https://s2.moc.gov.kh/mocspace/mocspace_1737685711056.jpg
https://s2.moc.gov.kh/mocspace/mocspace_1737685710970.jpg
https://s2.moc.gov.kh/mocspace/mocspace_1737685711024.jpg