(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ប៉ែន វីរៈឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីកម្រិតខ្ពស់រវាងធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ លើកទី២ ស្តីពីមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោក JO Scheuer ជាអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក និង លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសមកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងវិស័យធនាគារ និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងគោលបំណងសម្រេចឱ្យបាននូវគោលដៅរួមក្នុងការពង្រឹងវិស័យហិរញ្ញវត្ថុ និងប្រព័ន្ធអេកូឡូស៊ីនៃធនាគារ ដែលគាំទ្រទៅនឹងរបៀបវារៈនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការធានាស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
---
(Phnom Penh): On the morning of Thursday , 23 January 2025, at Raffles Hotel Le Royal Phnom Penh, Her Excellency TAN Tepikanika, Under Secretary of State of the Ministry of Commerce and Mr. PENN Virakoudom Deputy Director of Department of Consumer Protection Competition and Fraud Repression Directorate-General attended a meeting for Second NBC-UN High-Level Multi-Stakeholder Convening on Microfinance in Cambodia which chaired by Her Excellency Dr. CHEA Serey Governor of the National Bank of Cambodia and Mr. JO Scheuer United Nation Resident Coordinator.
The meeting was attended by Excellencies, Ladies and Gentlemen, as well as technical experts from various relevant ministries and institutions including Banking and Finance sector and Non-Bank Financial Service Authority for a critical milestone in achieving our shared goals of strengthening the financial and banking ecosystem, supporting Cambodia’s sustainable development agenda, and ensuring economic stability.

