ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានជួបប្រជុំជាមួយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និង លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដើម្បីពិភាក្សាអំពីពិព័រណ៍ពិភពលោក ២០២៥ អូសាកា (World EXPO 2025 Osaka) ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៥

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(តូក្យូ, ជប៉ុន)៖ នាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានជួបប្រជុំជាមួយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និង លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដើម្បីពិភាក្សាអំពីពិព័រណ៍ពិភពលោក ២០២៥ អូសាកា (World EXPO 2025 Osaka) ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៥។

កិច្ចពិភាក្សាបានផ្តោតសំខាន់លើការសហការ និងសម្របសម្រួលដើម្បីធានាឱ្យមានការរៀបចំប្រកបដោយភាពរលូន និងជោគជ័យក្នុងការរៀបចំពន្លាជាតិកម្ពុជា ជាពិសេសចំណុចអាទិភាព ដូចជា៖ (១). ការរៀបចំពិធីការ និងការងារភស្តុភារ សម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងដឹកនាំគណៈប្រតិភូកម្ពុជាដើម្បីចូលរួមក្នុង "ពិធីបើកពិព័រណ៍ពិភពលោក អូសាកា ២០២៥" នាថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥។ (២). ការរៀបចំ “ទិវាជាតិកម្ពុជា” នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីបង្ហាញអត្តសញ្ញាណជាតិ និងសក្តានុពលអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ធ្វើឱ្យពិព័រណ៍ពិភពលោកឆ្នាំ២០២៥ នៅអូសាកា ក្លាយជា ឱកាសសំខាន់សម្រាប់ការបង្ហាញវប្បធម៌ និងសេដ្ឋកិច្ចរបស់កម្ពុជា។

---

(Tokyo, Japan): On the morning of Wednesday, 22 January 2025, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, met with His Excellency Tuy Ry, Ambassador of Cambodia to Japan, and Sin Saray, Commercial Attaché to the Royal Embassy of Cambodia in Japan. The meeting focused on preparations for the World Expo 2025 Osaka, scheduled from April 12 to October 2025.

Key discussions centered on ensuring seamless cooperation and coordination for the successful organization of Cambodia’s national pavilion, prioritizing: 1) Protocol and Logistics: Facilitating arrangements for senior leaders of the Royal Government of Cambodia attending the Opening Ceremony of World Expo 2025 Osaka on 12 April 2025. 2) Cambodia National Day: Organizing Cambodia National Day on 5 July 2025, to showcase Cambodia’s national identity, cultural heritage, and development potential, making the 2025 World Expo in Osaka a pivotal platform for promoting Cambodian culture and economic achievements.

https://s2.moc.gov.kh/mocspace/mocspace_1737686098745.jpg
https://s2.moc.gov.kh/mocspace/mocspace_1737686098595.jpg
https://s2.moc.gov.kh/mocspace/mocspace_1737686098442.jpg