(ក្វាងចូវ, ចិន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ នៅស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន លោក ទុន ថុនា អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ និង លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន បានជួបពិភាក្សាការងារជាមួយ លោក KAJTITI WIWATWANONT អគ្គកុងស៊ុលរបស់ប្រទេសថៃឡង់ដ៍ ដែលទេីបនឹងតែងតាំងថ្មី ដើម្បីពិភាក្សាការងារលេីកិច្ចសហការជំរុញពាណិជ្ជកម្ម និងទេសចរណ៍ នៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនោះ លោកស្ថានអគ្គកុងស៊ុលកម្ពុជា បានថ្លែងអបអរសាទរចំពោះ លោក KAJTITI WIWATWANONT ដែលត្រូវបានតែងតាំងជាអគ្គកុងស៊ុលថ្មីប្រចាំទីក្រុងក្វាងចូវ និងបានជម្រាបជូន អំពីការត្រៀមសហការនិងចូលរួមរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ក្នុងព្រឹត្តិការណ៍ទាំងពីរខាងលេី ដេីម្បីរួមគ្នាលេីកកម្ពស់ការធ្វេីពាណិជ្ជកម្ម និងជម្រុញទេសចរណ៌រវាងខេត្តក្វាងទុង និងបណ្តាប្រទេសអាស៊ាន។
ជាការឆ្លើយតប លោកអគ្គកុងស៊ុលថៃឡង់ដ៏ បានថ្លៃងអំណរគុណអគ្គកុងស៊ុលកម្ពុជា ដែលបានអនុញ្ញាតអោយជួបប្រជុំសម្តែងការគួរសម និងពិភាក្សាការងារដែលត្រូវរួមគ្នារៀបចំនាអំឡុងឆ្នាំ២០២៥ នេះ។
សូមជម្រាបជូនថា ក្នុងឆ្នាំ២០២៥ នេះ ស្ថានអគ្គកុងស៊ុលថៃឡង់ដ៍ ប្រចាំទីក្រុងក្វាងចូវ ត្រូវបានផ្តល់ការគាំទ្រឱ្យធ្វេីជាប្រធានប្តូរវេន នៃស្ថានអគ្គកុងស៊ុលប្រទេសអាស៊ានប្រចាំទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។
---
The Consulate General of Cambodia in Guangzhou, People’s Republic of China, received a courtesy call from the newly appointed Consul General of Thailand in Guangzhou.
...
(Guangzhou, China): On the afternoon of Thursday, 23 January 2025, at the Consulate General of Cambodia in Guangzhou, Mr. TUN Thona, Consul General of Cambodia in Guangzhou, People’s Republic of China, and Mr. LAO NGUON ENG, Commercial Attaché to the Consulate General of Cambodia in Guangzhou, received a courtesy call from Mr. KAJTITI WIWATWANONT, newly appointed Consul General of Thailand to Guangzhou, Guangdong province, China, to discuss cooperation in promoting trade and tourism in Guangzhou, Guangdong Province, People’s Republic of China.
On that occasion, Mr. TUN Thona congratulated Mr. KAJTITI WIWATWANONT on his appointment as the new Consul General in Guangzhou and informed him of the Consulate General of Cambodia’s readiness to cooperate and participate in jointly promoting trade and tourism between Guangdong Province and ASEAN countries.
In response, Mr. KAJTITI WIWATWANONT expressed his gratitude to the Consul General of Cambodia for the meeting and for discussing jointly organized work in 2025.
Please be informed that in 2025, the Consulate General of Thailand in Guangzhou will serve as the rotating chair of the Consuls General in Guangzhou, Guangdong Province, People’s Republic of China.

