(គូឈីង, ម៉ាឡេស៊ី) ៖ នាថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងគូឈីង ប្រទេសម៉ាឡេស៊ី ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី១ (SEOM1/56)។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ីឆ្នាំ២០២៥ ក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួននៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន រួមមាន៖ សមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី ការងារអាទិភាពប្រចាំឆ្នាំ២០២៥ វឌ្ឍនភាពនៃដំណើរការសមារណកម្មសេដ្ឋកិច្ចអាស៊ាន បច្ចុប្បន្នភាពនៃការចុះហត្ថលេខានិងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ានពាក់ព័ន្ធ វឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន ព្រមទាំងរបាយការណ៍របស់ក្រុមការងារពាក់ព័ន្ធ និងបញ្ហាផ្សេងៗ។
---
His Excellency LONG Kemvichet, ed Cambodia’s delegation to attend the 1st ASEAN Senior Economic Officials’ Meeting (SEOM1/56)
...
(Kuching, Malaysia): On 22-24 January 2025, in Kuching, Malaysia, His Excellency LONG Kemvichet, Director of the General Department of International Trade and Senior Economic Official (SEOM) Lead for Cambodia, led Cambodia’s delegation to attend the 1st ASEAN Senior Economic Officials’ Meeting (SEOM1/56).
This meeting was hosted under the 2025 ASEAN Chairmanship of Malaysia to review progress and discuss key agenda items concerning ASEAN economic integration. These included the Priority Economic Deliverables (PEDs) for Malaysia's ASEAN Chairmanship, the Annual Priorities for 2025, progress in ASEAN economic integration, the current status of the signing and ratification of relevant ASEAN economic agreements, progress of various trade agreement negotiations, consideration of reports from sectoral bodies, and other related matters.







