ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ រួមជាមួយអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុននាំចូលអង្ករឈានមុខលំដាប់កំពូលទាំង៣ របស់ជប៉ុន ក្នុងគោលបំណងជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(តូក្យូ, ជប៉ុន)៖ នាថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ រួមជាមួយអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុននាំចូលអង្ករឈានមុខលំដាប់កំពូលទាំង៣ របស់ជប៉ុន ក្នុងគោលបំណងជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមការងារជំរុញការនាំចេញ ក្នុងការពង្រីកការនាំចេញផលិតផលកសិកម្ម និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានាអង្ករកម្ពុជាអនុលោមតាមស្តង់ដានៃទីផ្សារអន្តរជាតិ ព្រមទាំងចក្ខុវិស័យដ៏ទូលំទូលាយនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការស្វែងរកឱកាសសហការនាពេលអនាគត។

ជាមួយគ្នានេះ ក្រុមហ៊ុនជាច្រើនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការស្វែងយល់បន្ថែមអំពីវិស័យអង្កររបស់កម្ពុជា និងបានទទួលស្គាល់អំពីសក្តានុពលអង្ករកម្ពុជា ព្រមទាំងបានបង្ហាញពីសុទិដ្ឋិនិយមក្នុងការណែនាំអង្កររបស់កម្ពុជាទៅកាន់បណ្តាញខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេផងដែរ។

ជាលទ្ធផល ភាគីទាំងពីរ បានបង្ហាញពីសុទិដ្ឋិនិយម និងទស្សនវិស័យរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់អង្ករកម្ពុជានៅក្នុងទីផ្សារជប៉ុន ព្រមទាំងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ផងដែរ។

សូមជម្រាបជូនថា ក្រុមហ៊ុននាំចូលអង្ករឈានមុខលំដាប់កំពូលទាំង៣ របស់ជប៉ុនខាងលើនេះ បានធ្វើប្រតិបត្តិការគ្របដណ្ដប់ជាង ៨០% នៃទីផ្សារនាំចូលអង្កររបស់ប្រទេសជប៉ុន ដោយក្នុងចំណោមនោះ ក្រុមហ៊ុន ITOCHU Corporation គឺជាក្រុមហ៊ុនឈានមុខគេលំដាប់ទី១ ក្នុងវិស័យនាំចូលអង្ករនៅប្រទេសនេះ៕

---

(Tokyo, Japan): On 23-24 January 2025, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, accompanied by the Undersecretary of State, conducted high-level discussions with Japan's top three leading rice importers, centering on enhancing Cambodian rice exports to the Japanese market.

On that occasion, His Excellency Secretary of State underscored the Ministry of Commerce's dedication to expanding agricultural exports through the Export Promotion Task Force, emphasizing the Royal Government’s efforts to align Cambodian rice with international quality standards, and outlined a broader vision of fostering trade relations and exploring new avenues for cooperation between the two nations.

In response, Japanese companies expressed strong interest in Cambodia’s rice sector, acknowledging its potential and demonstrating optimism about introducing Cambodian rice to their supply chains.

As a result, both parties expressed positive and collaborative note, reaffirming a shared commitment to promoting Cambodian rice in Japan and strengthening bilateral trade ties.

It should be highlighted that Japan's top three leading rice importers collectively hold 80% of the Japanese market share; among them was ITOCHU Corporation, Japan’s largest rice importer.

https://s2.moc.gov.kh/mocspace/mocspace_1738119986240.jpg
https://s2.moc.gov.kh/mocspace/mocspace_1738119986193.jpg
https://s2.moc.gov.kh/mocspace/mocspace_1738119986459.jpg
https://s2.moc.gov.kh/mocspace/mocspace_1738119986568.jpg
https://s2.moc.gov.kh/mocspace/mocspace_1738119986598.jpg
https://s2.moc.gov.kh/mocspace/mocspace_1738119986402.jpg
https://s2.moc.gov.kh/mocspace/mocspace_1738119986387.jpg
https://s2.moc.gov.kh/mocspace/mocspace_1738119986256.jpg
https://s2.moc.gov.kh/mocspace/mocspace_1738119986261.jpg
https://s2.moc.gov.kh/mocspace/mocspace_1738119986507.jpg