ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Takuyu Ajiro អគ្គនាយករងនៃ Produce Department នៃក្រុមហ៊ុន Overseas Merchandise Inspection Co., Ltd. (OMIC) និង លោក Hiroaki SATO ប្រធានផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិការគ្រាប់ធញ្ញជាតិ ការិយាល័យផលិតកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រទេសជប៉ុន អំពីនីតិវិធីនៃការនាំចូល ការអនុលោមតាមស្តង់ដាសុវត្ថិភាព និងគុណភាពរបស់ប្រទេសជប៉ុន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(តូក្យូ, ជប៉ុន)៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Takuyu Ajiro អគ្គនាយករងនៃ Produce Department នៃក្រុមហ៊ុន Overseas Merchandise Inspection Co., Ltd. (OMIC) និង លោក Hiroaki SATO ប្រធានផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិការគ្រាប់ធញ្ញជាតិ ការិយាល័យផលិតកម្មកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រទេសជប៉ុន អំពីនីតិវិធីនៃការនាំចូល ការអនុលោមតាមស្តង់ដាសុវត្ថិភាព និងគុណភាពរបស់ប្រទេសជប៉ុន។

ក្នុងឱកាសនោះ លោក Takuyu Ajiro បានចែករំលែកពីដំណើរការត្រួតពិនិត្យយ៉ាងម៉ត់ចត់របស់ OMIC និងតួនាទីរបស់ OMIC ក្នុងការសម្រួលដល់ការនាំចូលផលិតផលកសិកម្មទៅកាន់ប្រទេសជប៉ុន ដោយធានាថាអាចបំពេញតាមបទប្បញ្ញត្តិ និងការរំពឹងទុករបស់អ្នកប្រើប្រាស់។

ជាមួយគ្នានេះ លោក Hiroaki SATO ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការអនុលោមតាមស្តង់ដានាំចូលរបស់ប្រទេសជប៉ុន និងបានអះអាងជាថ្មីនូវការគាំទ្ររបស់ប្រទេសជប៉ុនសម្រាប់ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរឹងមាំ និងលើកកម្ពស់លទ្ធភាពទទួលបានទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា។

---

(Tokyo, Japan): On the morning of Friday, 24 January 2025, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, along with Undersecretaries of State of the Ministry of Commerce, held a productive meeting with Mr. Takuyu Ajiro, Deputy Director General of the Produce Department at Overseas Merchandise Inspection Co., Ltd. (OMIC), and Mr. Hiroaki Sato, Chief of Section of the Grain Trade and Operations Division within the Agricultural Production Bureau of Japan’s Ministry of Agriculture, Forestry, and Fisheries, centered around Japan's import procedures and quality requirements for the Japanese market.

On that occasion, Mr. Takuyu Ajiro provided an overview of OMIC’s rigorous inspection processes, emphasizing their role in guaranteeing that imported agricultural products align with Japanese regulations and consumer expectations.

In addition, Mr. Hiroaki Sato underlined the importance of adhering to Japan’s import standards, expressing Japan’s commitment to strengthening bilateral trade relations and supporting Cambodia in enhancing market access for its agricultural products.

https://s2.moc.gov.kh/mocspace/mocspace_1738120103593.jpg
https://s2.moc.gov.kh/mocspace/mocspace_1738120103607.jpg
https://s2.moc.gov.kh/mocspace/mocspace_1738120103645.jpg
https://s2.moc.gov.kh/mocspace/mocspace_1738120103677.jpg