(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ នៅអាកាយានដ្ឋានអន្តរជាតិភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវ លើកទី២ នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានវត្តមានចូលរួមជូនដំណើរដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា និង ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋាន ចំណុះក្រសួងពាណិជ្ជកម្ម។




