ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការជំរុញ និងអភិវឌ្ឍន៍ វិស័យសូត្រកម្ពុជា (SDC)បានរៀបចំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងាររបស់គណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងាររបស់គណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការជំរុញ និងអភិវឌ្ឍន៍ វិស័យសូត្រកម្ពុជា (SDC) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងមកពីអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម និងមន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ជាច្រើនរូប។

គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងពិភាក្សាការរៀបចំគោលនយោបាយជាតិស្តីពីសូត្រ ការបង្កើតសហព័ន្ធសូត្រកម្ពុជា ការធ្វើបច្ចុប្បន្នភាពទិន្នន័យសូត្រ និងការកៀរគរដៃគូអភិវឌ្ឍនានាសម្រាប់ជួយគាំទ្រលើវិស័យសូត្រ។

https://s2.moc.gov.kh/mocspace/mocspace_1738120602973.jpg
https://s2.moc.gov.kh/mocspace/mocspace_1738120603021.jpg
https://s2.moc.gov.kh/mocspace/mocspace_1738120603025.jpg
https://s2.moc.gov.kh/mocspace/mocspace_1738120602854.jpg
https://s2.moc.gov.kh/mocspace/mocspace_1738120602985.jpg
https://s2.moc.gov.kh/mocspace/mocspace_1738120603182.jpg
https://s2.moc.gov.kh/mocspace/mocspace_1738120602818.jpg