ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានទទួលជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ ដើម្បីពិភាក្សាលើកិច្ចសហការក្នុងការជំរុញការនាំចេញទំនិញសក្តានុពលកម្ពុជា ការរៀបចំផែនការបង្កើត Export Lab និងការរៀបចំការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ Anuga 2025

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានទទួលជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ ដើម្បីពិភាក្សាលើកិច្ចសហការក្នុងការជំរុញការនាំចេញទំនិញសក្តានុពលកម្ពុជា ការរៀបចំផែនការបង្កើត Export Lab និងការរៀបចំការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ Anuga 2025។

គោលបំណងក្នុងការរៀបចំបង្កើត Export Lab ដើម្បីជួយដល់ពាណិជ្ជករ និងអ្នកនាំចេញរបស់កម្ពុជាឱ្យទទួលបានការបណ្តុះបណ្តាល និងបទពិសោធន៍បន្ថែមលើកិច្ចការនានាពាក់ព័ន្ធនឹងការនាំចេញទំនិញទៅកាន់ទីផ្សាអឺរ៉ុប និងអាស៊ាន។

បន្ថែមពីនេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីការរៀបចំនានាពាក់ព័ន្ធនឹងការចូលរួម និងការជូនដំណឹងដល់ពាណិជ្ជករ និងអ្នកនាំចេញរបស់កម្ពុជាដែលមានបំណងចង់ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ Anuga 2025 ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-៨ ខែតុលា ឆ្នាំ២០២៥ ខាងមុខ នៅទីក្រុង Anuga ប្រទេសអាល្លឺម៉ង់ ផងដែរ។

----

(Phnom Penh): On the morning of Monday, 27 January 2025, at the Ministry of Commerce, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, met with representatives of the EU-German Gate to discuss the collaborative efforts to promote exports of Cambodia’s high-potential products and the establishment of an Export Lab.

The Export Lab is intended to provide Cambodian merchants and exporters with access to capacity-building programs and experience-sharing sessions on issues related to exports to the European and ASEAN markets, with the goal of promoting exports and enhancing Cambodia’s competitiveness in the international markets.

The meeting also discussed necessary arrangements for Cambodia's participation and announcement to Cambodian businesses and exporters who may be interested in joining Anuga 2025, which will be taking place on 4-8 October 2025 in Germany.

https://s2.moc.gov.kh/mocspace/mocspace_1738120726144.jpg
https://s2.moc.gov.kh/mocspace/mocspace_1738120726259.jpg
https://s2.moc.gov.kh/mocspace/mocspace_1738120726218.jpg
https://s2.moc.gov.kh/mocspace/mocspace_1738120726192.jpg
https://s2.moc.gov.kh/mocspace/mocspace_1738120726202.jpg
https://s2.moc.gov.kh/mocspace/mocspace_1738120726245.jpg
https://s2.moc.gov.kh/mocspace/mocspace_1738120726316.jpg
https://s2.moc.gov.kh/mocspace/mocspace_1738120726207.jpg