លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត Hisham bin Saad Aljadhey នាយកប្រតិបត្តិនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់អារ៉ាប៊ីសាអូឌីត (Saudi Food and Drug Authority) ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(រាជធានីរីយ៉ាដ, ប្រទេសអារ៉ាប៊ីសាអូឌីត)៖ នាព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត Hisham bin Saad Aljadhey នាយកប្រតិបត្តិនៃអាជ្ញាធរចំណីអាហារ និងឱសថរបស់អារ៉ាប៊ីសាអូឌីត (Saudi Food and Drug Authority) ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុវត្ថិភាព និងស្តង់ដារម្ហូបអាហារ ឱសថ និងរបស់ប្រើប្រាស់។ ក្នុងនោះដែរ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តភាគីអារ៉ាប៊ីសាអូឌីត ឱ្យពិចារណាលើការវិនិយោគកែឆ្នៃផលិតផលហាឡាល់ សម្រាប់ការនាំចេញ។

- - -

(Riyadh, Saudi Arabia): On the morning of Wednesday, 5 February 2025, at Riyadh, Saudi Arabia, Her Excellency CHAM Nimul, Minister of Commerce, led a Cambodian delegation to attend a bilateral meeting with His Excellency Dr. Hisham bin Saad Aljadhey, Chief Executive Officer (CEO) of the Saudi Food and Drug Authority, during the official visit to the Kingdom of Saudi Arabia.

The two sides discussed the strengthening of cooperation in the safety and standards of food, medicine and consumer goods. Her Excellency Minister also encouraged the Saudi side to consider investing in halal products for exports.

https://s2.moc.gov.kh/mocspace/mocspace_1738824692905.jpg
https://s2.moc.gov.kh/mocspace/mocspace_1738824693092.jpg
https://s2.moc.gov.kh/mocspace/mocspace_1738824693032.jpg
https://s2.moc.gov.kh/mocspace/mocspace_1738824693076.jpg
https://s2.moc.gov.kh/mocspace/mocspace_1738824693116.jpg
https://s2.moc.gov.kh/mocspace/mocspace_1738824693057.jpg
https://s2.moc.gov.kh/mocspace/mocspace_1738824693061.jpg
https://s2.moc.gov.kh/mocspace/mocspace_1738824693064.jpg
https://s2.moc.gov.kh/mocspace/mocspace_1738824693088.jpg
https://s2.moc.gov.kh/mocspace/mocspace_1738824692950.jpg
https://s2.moc.gov.kh/mocspace/mocspace_1738824693140.jpg