(រាជធានីរីយ៉ាដ, ប្រទេសអារ៉ាប៊ីសាអូឌីត) ៖ នាព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Bader Alrebdi អនុប្រធាននៃលេខាធិការដ្ឋានគណៈកម្មាធិការនាំចេញ នៃអាជ្ញាធរទទួលបន្ទុកការអភិវឌ្ឍការនាំចេញរបស់អារ៉ាប៊ីសាអូឌីត ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការរៀបចំយុទ្ធសាស្រ្តជំរុញការនាំចេញផលិតផល សេវាកម្ម និងការរៀបចំតំបន់ឧស្សាហកម្មសក្តានុពល រវាងប្រទេសទាំងពីរ។
- - -
(Riyadh, Saudi Arabia): On the morning of Wednesday, 5 February 2025, at Riyadh, Saudi Arabia, Her Excellency CHAM Nimul, Minister of Commerce, led a Cambodian delegation to attend a bilateral meeting with Mr. Bader Alrebdi, Vice President of Export Environment and Committees Secretariat, during the official visit to the Kingdom of Saudi Arabia.
The two sides exchanged experiences and discussed ways to strengthen bilateral cooperation on exports promotion strategy, and the establishment of potential industrial zones between the two countries.






