លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ម៉ាជីត ប៊ីន អាប់ឌុលឡា អាល់កាសាប៊ី (Majid bin Abdullah Al-Kassabi) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានអាជ្ញាធរទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(រីយ៉ាដ, អារ៉ាប៊ីសាអូឌីត)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ម៉ាជីត ប៊ីន អាប់ឌុលឡា អាល់កាសាប៊ី (Majid bin Abdullah Al-Kassabi) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានអាជ្ញាធរទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានពិភាក្សាអំពីការរឹតចំណង និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងធុរកិច្ច ព្រមទាំងការអនុវត្តឱ្យបានប្រសិទ្ធភាពខ្ពស់នូវការអនុវត្តអនុស្សរណៈនៃការយោគយល់ ស្តីពី ការជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងអារ៉ាប៊ីសាអូឌីត ដែលត្រូវបានចុះហត្ថលេខាក្នុងអំឡុងទស្សនកិច្ចនេះ។

(Riyadh, Saudi Arabia): On the morning of Thursday, 6 February 2025, in Riyadh, Kingdom of Saudi Arabia, Her Excellency CHAM Nimul, Minister of Commerce, led a Cambodian delegation to meet with His Excellency Dr. Majid bin Abdullah Al-Kassabi, Minister of Commerce and Chairman of General Authority for Foreign Trade (GAFT) of Saudi Arabia, during her official visit to the Kingdom of Saudi Arabia.

During the meeting, both sides discussed strengthening and enhancing bilateral cooperation in trade and business, as well as the effective implementation of the Memorandum of Understanding on Promotion of Trade Relations between Cambodia and Saudi Arabia, which was signed during the visit.

https://s2.moc.gov.kh/mocspace/mocspace_1739180292679.jpg
https://s2.moc.gov.kh/mocspace/mocspace_1739180296019.jpg
https://s2.moc.gov.kh/mocspace/mocspace_1739180303298.jpg
https://s2.moc.gov.kh/mocspace/mocspace_1739180303100.jpg
https://s2.moc.gov.kh/mocspace/mocspace_1739180310511.jpg
https://s2.moc.gov.kh/mocspace/mocspace_1739180310176.jpg
https://s2.moc.gov.kh/mocspace/mocspace_1739180310222.jpg
https://s2.moc.gov.kh/mocspace/mocspace_1739180310228.jpg
https://s2.moc.gov.kh/mocspace/mocspace_1739180310513.jpg
https://s2.moc.gov.kh/mocspace/mocspace_1739180310198.jpg
https://s2.moc.gov.kh/mocspace/mocspace_1739180310515.jpg