លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមបណ្ឌិត ម៉ាជីត ប៊ីន អាប់ឌុលឡា អាល់កាសាប៊ី (Majid bin Abdullah Al-Kassabi) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានអាជ្ញាធរទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងអារ៉ាប៊ីសាអូឌីត ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(រីយ៉ាដ, អារ៉ាប៊ីសាអូឌីត)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមបណ្ឌិត ម៉ាជីត ប៊ីន អាប់ឌុលឡា អាល់កាសាប៊ី (Majid bin Abdullah Al-Kassabi) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានអាជ្ញាធរទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងអារ៉ាប៊ីសាអូឌីត ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹង និងជំរុញការធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ព្រមទាំងដើម្បីសម្រួល និងស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

(Riyadh, Saudi Arabia): On the morning of Thursday, 6 February 2025, in Riyadh, Kingdom of Saudi Arabia, Her Excellency CHAM Nimul, Minister of Commerce, and His Excellency Dr. Majid bin Abdullah Al-Kassabi, Minister of Commerce and Chairman of the General Authority for Foreign Trade (GAFT) of Saudi Arabia, signed a Memorandum of Understanding (MOU) on the Promotion of Trade Relations between Cambodia and Saudi Arabia, during her official visit to the Kingdom of Saudi Arabia.

The MoU aims to strengthen and promote the diversification of trade cooperation, as well as facilitate and explore new opportunities for trade between the two countries.

https://s2.moc.gov.kh/mocspace/mocspace_1739181217316.jpg
https://s2.moc.gov.kh/mocspace/mocspace_1739181217337.jpg
https://s2.moc.gov.kh/mocspace/mocspace_1739181217382.jpg