(រីយ៉ាដ, អារ៉ាប៊ីសាអូឌីត)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលធុរកិច្ចអារ៉ាប៊ីសាអូឌីត (Saudi Business Center) ដោយបានទទួលបដិសណ្ឋារកិច្ចនិងធ្វើបទបង្ហាញដោយ លោកជំទាវបណ្ឌិត Eman bin Habbas Al-Mutairi អនុរដ្ឋមន្រ្តីពាណិជ្ជកម្ម និងជានាយកប្រតិបត្តិមជ្ឈមណ្ឌល ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងដើម្បីស្វែងយល់អំពីប្រតិបត្តិការនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលជាភ្នាក់ងារចុះបញ្ជីអាជីវកម្ម និងផ្ដល់សេវាកម្មសម្រួលធុរកិច្ចតាមប្រព័ន្ធអនឡាញ របស់អារ៉ាប៊ីសាអូឌីត។
- - -
(Riyadh, Saudi Arabia): On the afternoon of Thursday, 6 February 2025, in Riyadh, Kingdom of Saudi Arabia, Her Excellency CHAM Nimul, Minister of Commerce, led a Cambodian delegation to visit the Saudi Business Center, with the hospitality and operation process demonstrated by Her Excellency Dr. Eman bin Habbas Al-Mutairi, Vice Minister of Commerce and the CEO of the Saudi Business Center, during her official visit to the Kingdom of Saudi Arabia.
This visit to the Saudi Business Center aimed to exchange experiences and to understand the operation of the Saudi Business Center, which is a governmental agency providing business registration and other online related services for trade facilitation in Saudi Arabia.








