(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងាររវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី (ខេមបូឌា) ដើម្បីរៀបចំផែនការសកម្មភាពអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី ដោយមានវត្តមានអញ្ជើញចូលរួមដោយ ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង២៥ ព្រមទាំងតំណាងក្រុមហ៊ុន ភីធីធី។
កិច្ចប្រជុំនេះ មានគោលបំណងដើម្បីតាមដាននូវវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក ព្រមទាំងសំណូមពរ និងបញ្ហាប្រឈមនាពេលកន្លងមក និងពិភាក្សាលម្អិតលើការរៀបចំផែនការអនុវត្តគម្រោងក្នុងឆ្នាំ២០២៥នេះ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរក្នុងការជ្រើសរើសទីតាំងស្ថានីយ៍ប្រេងឥន្ទនៈភីធីធី និងអាជីវករដាក់លក់ផលិតផលខ្មែរនៅតាមបណ្តារាជធានី-ខេត្តចំនួន១៩។
ជាកិច្ចបន្ទាប់ លោកជំទាវរដ្ឋលេខាធិការ បានបើកវេទិកាជូនតំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត លើកឡើងនូវសំណូមពរ និងបញ្ហាប្រឈម ទាក់ទងនឹងគម្រោងខាងលើនេះ ហើយតំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត បានលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងទីតាំងលក់ ជូនអង្គប្រជុំពិភាក្សា និងសម្រេច។
នៅកិច្ចបញ្ចប់ អង្គប្រជុំបាន ពិនិត្យលើសំណើទាំងអស់ ដែលបានលើកឡើងដោយមន្ទីរពាណិជ្ជកម្មទាំង១៩រាជធានី-ខេត្ត។
---
Her Excellency Tor Pila, Secretary of State of Commerce, led a meeting to prepare the action plan for implementing the Memorandum of Understanding on Cooperation to Promote and Increase the Sales of Cambodian Products at PTT gas stations between the Ministry of Commerce and PTT (Cambodia).
...
(Phnom Penh): On the afternoon of Thursday, 6 February 2025, at the Ministry of Commerce, Her Excellency Tor Pila, Secretary of State of Commerce, led a meeting to prepare the action plan for implementing the Memorandum of Understanding on Cooperation to Promote and Increase the Sales of Cambodian Products at PTT gas stations between the Ministry of Commerce and PTT (Cambodia). The meeting was attended by senior and relevant officials of the Ministry of Commerce, officials of the Capital-Provincial Department of Commerce, and representatives from PTT (Cambodia).
The main purpose of this meeting was to listen to the reports on the results of past activities, as well as the requests and challenges faced previously, and to discuss in detail the preparation of the implementation plan for the year 2025 in order to achieve better results in selecting the locations of PTT petrol stations and the businesses that will sell Cambodian products at the stations across 19 provinces and the capital.
Next, Her Excellency Secretary of State, opened the floor for representatives from the Capital-Provincial Department of Commerce to raise requests and challenges related to the project. In response, several requests and challenges were raised related to the sales locations, which were discussed and decided upon in the meeting.
Finally, the meeting reviewed all requests and challenges raised by 19 Capital-Provincial Departments of Commerce.











