ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា (SDC) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្តីពីលទ្ធផលការងារ និងទិសដៅបន្តក្នុងការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការ SDC ពីអន្តរក្រសួង-ស្ថាប័ន វិស័យឯកជន និងមន្ត្រីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជនជាច្រើនរូប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាពេលព្រឹក ថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា (SDC) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្តីពីលទ្ធផលការងារ និងទិសដៅបន្តក្នុងការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការ SDC ពីអន្តរក្រសួង-ស្ថាប័ន វិស័យឯកជន និងមន្ត្រីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជនជាច្រើនរូប។

គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារដែលបានអនុវត្ត ព្រមទាំងពិនិត្យ និងពិភាក្សាក្នុងការរៀបចំផែនការ និងទិសដៅបន្តសម្រាប់អភិវឌ្ឍន៍វិស័យសូត្រកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន។

https://s2.moc.gov.kh/mocspace/mocspace_1739181955240.jpg
https://s2.moc.gov.kh/mocspace/mocspace_1739181955653.jpg
https://s2.moc.gov.kh/mocspace/mocspace_1739181955294.jpg
https://s2.moc.gov.kh/mocspace/mocspace_1739181955117.jpg
https://s2.moc.gov.kh/mocspace/mocspace_1739181955231.jpg
https://s2.moc.gov.kh/mocspace/mocspace_1739181955314.jpg
https://s2.moc.gov.kh/mocspace/mocspace_1739181955148.jpg
https://s2.moc.gov.kh/mocspace/mocspace_1739181955152.jpg