ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានស្ដីពី «ការធ្វើអង្កេតអំពីការយល់ឃើញរបស់ធុរជន និងសាធារណជនលើការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ»

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកសុក្រថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអគារភាតរភាព នៃទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានស្ដីពី «ការធ្វើអង្កេតអំពីការយល់ឃើញរបស់ធុរជន និងសាធារណជនលើការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ»។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានស្ដីពី «ការធ្វើអង្កេតអំពីការយល់ឃើញរបស់ធុរជន និងសាធារណជនលើការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» ដើម្បីជាមូលដ្ឋានក្នុងការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ សម្រាប់សូចនាករសមិទ្ធកម្មគន្លឹះទី៣៤ នៃក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (M&E-PS1) ពាក់ព័ន្ធនឹង«ការយល់ឃើញរបស់ធុរជន និងសាធារណជនលើការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» ដែលសូចនាករសមិទ្ធកម្មគន្លឹះដឹកនាំការអនុវត្តដោយក្រសួងពាណិជ្ជកម្ម។

https://s2.moc.gov.kh/mocspace/mocspace_1739182068212.jpg
https://s2.moc.gov.kh/mocspace/mocspace_1739182068308.jpg
https://s2.moc.gov.kh/mocspace/mocspace_1739182068173.jpg