លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទទួលទានអាហារការងារពេលព្រឹកជាមួយ លោកស្រី Azucena L. Yao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Arvin International Marketing INC និងសហការី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ម៉ានីល, ហ្វីលីពីន)៖ នាព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណៈរដ្ឋហ្វីលីពីន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទទួលទានអាហារការងារពេលព្រឹកជាមួយ លោកស្រី Azucena L. Yao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Arvin International Marketing INC និងសហការី។

ក្នុងឱកាសនោះ លោកស្រីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានជម្រាបជូន លោកជំទាវរដ្ឋមន្ត្រី អំពីប្រតិបត្តិការ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការនាំចូលអង្ករពីកម្ពុជា ដែលជាអង្ករមានគុណភាពខ្ពស់ និងទទួលបានចំណាត់ថ្នាក់ជាអង្ករល្អដាច់គេលើពិភពលោកចំនួន ៦លើក នាពេលកន្លងមក។

ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញក្តីសោមនស្សរីករាយចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការនាំចូលអង្ករពីកម្ពុជា និងបានជំរុញឱ្យភាគីពាក់ព័ន្ធបង្កើននូវកិច្ចសហប្រត្តិបត្តិការក្នុងការនាំចេញផលិតផលកសិកម្មជាពិសេសស្រូវ និងអង្ករ។

បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដោយបានលើកទឹកចិត្តដល់ក្រុមហ៊ុននាំចូលអង្ករពីកម្ពុជា ជាពិសេសអង្ករប្រណិត និងប្រភេទអង្ករផ្សេងៗទៀត ឱ្យបន្តវិនិយោគលើទំនិញកសិ-ឧស្សាហកម្មមួយចំនួនបន្ថែមទៀត ដែលអាចចូលរួមបំពេញតម្រូវការក្នុងច្រវាក់ផលិតកម្មនៃវិស័យកសិកម្ម រួមមាន៖ ស្វាយចន្ទី និងតំឡូងមីជាដើម។

https://s2.moc.gov.kh/mocspace/mocspace_1739261589033.jpg
https://s2.moc.gov.kh/mocspace/mocspace_1739261589025.jpg
https://s2.moc.gov.kh/mocspace/mocspace_1739261588903.jpg