សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ​ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធាននាធិបតីនៃសាធារណៈរដ្ឋហ្វីលីពីន អញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្លាស់ប្តូរ អនុស្សរណៈនៃការយោគយល់គ្នារវាង គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និង គណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន «PCC»

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ម៉ានីល, ហ្វីលីពីន)៖ នារសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងលោក Michael G. Aguinaldo ប្រធានគណៈកម្មាធិការប្រកួតប្រជែងហ្វីលីពីន «PCC» បានធ្វើការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នារវាង គ.ប.ក. និង PCC” ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធាននាធិបតីនៃសាធារណៈរដ្ឋហ្វីលីពីន នៅកំឡុងពេលបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៅសាធារណៈរដ្ឋហ្វីលីពីន។

អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងផ្តល់នូវក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិជិតស្និតរវាង គ.ប.ក. និង PCC រួមមាន ការចែករំលែកព័ត៌មានលើករណីប្រកួតប្រជែងឆ្លងដែន ការជូនដំណឹងអំពីសកម្មភាពពាក់ព័ន្ធនឹងការអនុវត្តច្បាប់ កិច្ចសម្របសម្រួលនិងកិច្ចសហការលើការស៊ើបអង្កេតនិងការងារបច្ចេកទេស ដូចជាការ

បណ្តុះបណ្តាលសមត្ថភាពរួមគ្នារបស់មន្ត្រីស៊ើបអង្កេតក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ឲ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បញ្ចកោណទី៣ មុំទី៤ «ការពង្រឹងការប្រកួតប្រជែង» របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

---

Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and His Excellency Ferdinand Romualdez Marcos Jr., President of the Republic of the Philippines, presided over the exchange ceremony of the Memorandum of Understanding between the Cambodia Competition Commission (CCC) and Philippine Competition Commission (PCC)

(Manila, Philippines): On the afternoon of Tuesday, 11 February 2025, Her Excellency Cham Nimul, Minister of Commerce and Chairperson of the Cambodia Competition Commission (CCC), and Mr. Michael G. Aguinaldo, Chairperson of the Philippine Competition Commission (PCC), formally exchanged the “Memorandum of Understanding between the CCC and PCC”. The ceremony took place under the esteemed witness of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and His Excellency Ferdinand Romualdez Marcos Jr., President of the Republic of the Philippines, during the official visit of the Samdech Moha Borvor Thipadei Prime Minister to Manila, Republic of the Philippines.

The MoU establishes a framework for closer cooperation between the CCC and PCC, covering key areas such as information sharing on cross-border competition cases, notification of enforcement activities, coordination and cooperation on investigations and technical cooperation, including joint capacity-building programs for investigators under the Competition Law, etc. in line with the Pentagonal Strategy-Phase I, Pentagon 3, Side 4: "Promotion of Competition" under the Royal Government of the Seventh Legislature of the National Assembly.

https://s2.moc.gov.kh/mocspace/mocspace_1739261744799.jpg
https://s2.moc.gov.kh/mocspace/mocspace_1739261744856.jpg
https://s2.moc.gov.kh/mocspace/mocspace_1739261744808.jpg
https://s2.moc.gov.kh/mocspace/mocspace_1739261744901.jpg
https://s2.moc.gov.kh/mocspace/mocspace_1739261744970.jpg