(រតនគិរី)៖ នាព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តរតនគិរី ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសប្រធាននិងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លឿង រដ្ឋា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម នាង សំអាត អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី មន្រ្តីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងមន្ទីរពាណិជ្ជកម្មខេត្ត តំណាងសភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ អាជីវករ សេវាករ នៅក្នុងខេត្តរតនគិរីជាច្រើនរូប។











