លោកជំទាវ គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុន ហ្គ្រីន ត្រេដ បានដឹកនាំគណៈប្រតិភូកម្ពុជា រួមទាំងតំណាងមកពីសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមកម្មវិធីផ្គូផ្គងទីផ្សារនៃវិស័យស្រូវអង្ករ កម្ពុជា-ហ្វីលីពីន នៅសណ្ឋាគារ The Peninsula ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ម៉ានីល, ហ្វីលីពីន)៖ នារសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុន ហ្គ្រីន ត្រេដ បានដឹកនាំគណៈប្រតិភូកម្ពុជា រួមទាំងតំណាងមកពីសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមកម្មវិធីផ្គូផ្គងទីផ្សារនៃវិស័យស្រូវអង្ករ កម្ពុជា-ហ្វីលីពីន នៅសណ្ឋាគារ The Peninsula ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមការងារក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីបានប្រមូលផ្តុំអ្នកនាំចេញ-នាំចូលសំខាន់ៗក្នុងវិស័យស្រូវអង្ករ នៃប្រទេសទាំងពីរ ក្នុងគោលបំណងស្វែងរកឱកាសនៃការជំរុញពាណិជ្ជកម្មក្នុងវិស័យស្រូវអង្ករ។

ក្នុងឱកាសនោះ ក៏មានកិច្ចពិភាក្សាស្ដីពីការពង្រីកសក្តានុពល និងជំរុញការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ព្រមទាំងលើកកម្ពស់ការសម្រួលពាណិជ្ជកម្ម ការធានាគុណភាព និងប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ ផងដែរ។

ជាលទ្ធផល កម្មវិធីផ្គូផ្គងនេះ បានផ្គូផ្គងពាណិជ្ជកម្មតាមរយៈយន្តការ B2B ដោយជំរុញទំនាក់ទំនងផ្ទាល់រវាងអ្នកនាំចេញអង្ករកម្ពុជា និងអ្នកទទួលទិញហ្វីលីពីន ក្នុងការពង្រឹងភាពជាដៃគូពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ និងបង្កើនលទ្ធភាពក្នុងការពង្រីកទីផ្សារអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន។

---

(Manila, Philippines): On the afternoon of Tuesday, 11 February 2025, Her Excellency KIM Sreyroth, Under Secretary of State at the Ministry of Commerce, and His Excellency CHAN Sok Ty, Delegate of the Royal Government of Cambodia and President of Green Trade, led a Cambodian delegation—including representatives from the Cambodia Rice Federation—at the Cambodia-Philippines Rice Business Matching event at The Peninsula Hotel, Manila.

Organized by Cambodia’s Ministry of Commerce, the event brought together key importers and exporters from both countries to explore trade opportunities in the rice sector. Discussions centered on expanding Cambodia’s rice exports to the Philippines, improving trade facilitation, and enhancing quality and supply chain efficiency.

The event concluded with productive B2B matching sessions, fostering direct connections between Cambodian rice exporters and Philippine buyers. This initiative strengthened trade partnerships and created new opportunities to expand Cambodia’s rice market in the Philippines.

https://s2.moc.gov.kh/mocspace/mocspace_1739433729901.jpg
https://s2.moc.gov.kh/mocspace/mocspace_1739433729897.jpg
https://s2.moc.gov.kh/mocspace/mocspace_1739433729890.jpg