(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្តាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖
១. របាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
២. របាយការណ៍របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម
៣. របាយការណ៍របស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.)
៤. របាយការណ៍របស់ក្រុមហ៊ុនហ្គ្រីនត្រេដ
៥. របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម (២០២៤-២០២៨)
៦. របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តកោះកុង
៧. របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ
៨. បញ្ហាផ្សេងៗ។
- - -
His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce, chaired the weekly meeting of the Ministry of Commerce.
...
(Phnom Penh): On the morning of Thursday, 13 February 2025, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, director-general, department directors, provincial department directors, and other officials.
The weekly meeting covered the following agenda items:
1. Brief report of the General Directorate of Administration and Finance.
2. Brief report of the General Directorate of Trade Promotion.
3. Brief report of the General Directorate of Consumer Protection, Competition and Fraud Repression (CCF)
4. Brief report of the Green Trade Company
5. Brief report on the results of the meeting on the preparation of the draft gender mainstreaming strategic plan of the Ministry of Commerce (2024-2028)
6. Brief report of the Koh Kong Provincial Department of Commerce.
7. Brief report of the Banteay Meanchey Provincial Department of Commerce.
8. Other matters.



















