(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្ដម Salah Essa អគ្គកុងស៊ុលកិត្តិយសនៃធារណរដ្ឋស៊ីបប្រចាំព្រះរាជាណាក្រកម្ពុជា ប្រធានគណៈប្រតិភូ និងគណៈប្រតិភូកុងស៊ុលកិត្តិយសពីសាធារណរដ្ឋអូទ្រីស សាធារណរដ្ឋអ៉ីតាលី ព្រះរាជាណាចក្រស៊ុយអែត និងព្រះរាជាណាចក្រហូឡង់ ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធការជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងបណ្ដាប្រទេសទាំង៥ ខាងលើ ព្រមទាំងស្វែងយល់បន្ថែមពីគោលនយោបាយ និងកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
(Phnom Penh): On the morning of Thursday, 13 February 2025, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, received a courtesy call from H.E. Mr. Salah Essa, Head of delegation and Honorary Consul of Cyprus Republic with Honorary Consuls from the Republic of Austria, the Republic of Italy, the Kingdom of Sweden, and the Kingdom of the Netherlands to discuss and exchange views on mechanisms to promote bilateral trade relations between Cambodia and the above 5 countries and to further understand policies and regulations related to trade and business as well as investment opportunities in Cambodia.






