ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការអនុវត្តផែនការសម្រាប់ក្របខណ្ឌអភិវឌ្ឍន៍ប្រទេសកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(សៀមរាប)៖ នាថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការអនុវត្តផែនការសម្រាប់ក្របខណ្ឌអភិវឌ្ឍន៍ប្រទេសកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងកសាងសមត្ថភាពដល់មន្រ្តីពាក់ព័ន្ធមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីធានានូវការអនុវត្តក្របខណ្ឌសម្រាប់អភិវឌ្ឍន៍កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ឱ្យកាន់តែមានប្រសិទ្ធភាព ដោយមានការចូលរួមពីតំណាងមកពីប្រទេសទីម័រឡេស្តេ វិទ្យាស្ថានមេគង្គ ភាគីកូរ៉េ និងលេខាធិការដ្ឋានអាស៊ានផងដែរ។

---

(Siem Reap): On 13-14 February 2025, His Excellency TITH Rithipol, Undersecretary of State of the Ministry of Commerce, presided over the opening ceremony of the regional workshop on the implementation plan for the framework for Cambodia-Laos-Myanmar-Vietnam development.

The workshop was organized to raise awareness and build capacity for relevant officials from Cambodia, Laos, Myanmar, and Vietnam to ensure the effective implementation of the framework for CLMV Development, with the participation of representatives from Timor-Leste, the Mekong Institute, the Republic of Korea, as well as the ASEAN Secretariat.

https://s2.moc.gov.kh/mocspace/mocspace_1739779775911.jpg
https://s2.moc.gov.kh/mocspace/mocspace_1739779775748.jpg
https://s2.moc.gov.kh/mocspace/mocspace_1739779775738.jpg
https://s2.moc.gov.kh/mocspace/mocspace_1739779775761.jpg
https://s2.moc.gov.kh/mocspace/mocspace_1739779775836.jpg
https://s2.moc.gov.kh/mocspace/mocspace_1739779775789.jpg
https://s2.moc.gov.kh/mocspace/mocspace_1739779775781.jpg
https://s2.moc.gov.kh/mocspace/mocspace_1739779775803.jpg
https://s2.moc.gov.kh/mocspace/mocspace_1739779775823.jpg