ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកស្រី Kanu Negi លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងតំណាងពីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងាររបស់ CAPRED ការរៀបចំទិសដៅយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកស្រី Kanu Negi លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងតំណាងពីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងាររបស់ CAPRED ការរៀបចំទិសដៅយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥។

CAPRED ក្នុងនាមជាកម្មវិធីដ៏សំខាន់មួយរបស់អូស្ត្រាលីក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា (២០២២-២០២៧) បានជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ និងនិរន្តរភាព។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាពីសមិទ្ធផលសំខាន់ៗ និងសកម្មភាពដែលកំពុងដំណើរការ ជាពិសេសលើកិច្ចសហការជាមួយវិស័យឯកជន ការជំរុញការនាំចេញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស័យទាំងនេះត្រូវបានកំណត់ជាអាទិភាពសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

កិច្ចពិភាក្សានេះក៏បានលើកឡើងពីវឌ្ឍនភាពសំខាន់ៗក្នុងការពង្រីកទីផ្សារនាំចេញរបស់កម្ពុជា ការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងការបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់សហគ្រាសធុនតូច និងមធ្យម។

ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ CAPRED ដោយលើកសំខាន់នូវអត្ថប្រយោជន៍នៃការពង្រឹងកិច្ចសហការយូរអង្វែង ប្រកបដោយនិរន្តរភាព។ កិច្ចប្រជុំនេះបានបញ្ចប់ដោយលទ្ធផលវិជ្ជមាន ដែលជួយជំរុញសក្ដានុពលរបស់កម្ពុជា ក្នុងទីផ្សារតំបន់ និងអន្តរជាតិ។

---

(Phnom Penh) – On the afternoon of Tuesday, 11 February 2025, His Excellency SAMHENG Bora, Secretary of State and Chairman of the Export Promotion Task Force, chaired a debriefing meeting with Ms. Kanu Negi, First Secretary, Australian Embassy, along with delegates from the Cambodia-Australia Partnership for Resilient Economic Development (CAPRED). The discussion centered on reviewing CAPRED’s progress and outlining the strategic direction and work plan for 2025.

As Australia’s flagship economic development initiative in Cambodia (2022–2027), CAPRED plays a pivotal role in fostering resilient, inclusive, and sustainable economic growth.

The meeting assessed key milestones and ongoing initiatives, particularly in coordination role with private sectors, export promotion, and infrastructure development—all closely aligned with Cambodia’s economic priorities. Discussions highlighted significant progress in expanding market access for Cambodian exports, strengthening trade and investment linkages, and enhancing SMEs competitiveness.

Both sides reaffirmed their commitment to deepening cooperation under CAPRED, underscoring the importance of sustained collaboration in advancing economic resilience and long-term trade development. The meeting concluded on a positive note, further bolstering Cambodia’s position in regional and global markets.

https://s2.moc.gov.kh/mocspace/mocspace_1739780139992.jpg
https://s2.moc.gov.kh/mocspace/mocspace_1739780139988.jpg
https://s2.moc.gov.kh/mocspace/mocspace_1739780140044.jpg
https://s2.moc.gov.kh/mocspace/mocspace_1739780140008.jpg
https://s2.moc.gov.kh/mocspace/mocspace_1739780140018.jpg