លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកំពង់ផែ Botany ដែលជាកំពង់ផែធំបំផុតមួយរបស់ប្រទេសអូស្រ្តាលី។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី ក៏បានជួបពិភាក្សាការងារជាមួយលោក Nicolaj Noes អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន DP World ទទួលបន្ទុកវិស័យធុរកិច្ចក្នុងតំបន់អូសេអានី ដើម្បីសិក្សាស្វែងយល់បន្ថែមពីការគ្រប់គ្រងកំពង់ផែជាពិសេសប្រសិទ្ធិភាពនៃការលើកដាក់ទំនិញ ការដឹកជញ្ជូនទំនិញទៅកាន់គោលដៅជាដើម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ស៊ីដនី, អូស្រ្តាលី)៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅកំពង់ផែ Botany ដែលជាកំពង់ផែធំបំផុតមួយរបស់ប្រទេសអូស្រ្តាលី។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី ក៏បានជួបពិភាក្សាការងារជាមួយលោក Nicolaj Noes អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន DP World ទទួលបន្ទុកវិស័យធុរកិច្ចក្នុងតំបន់អូសេអានី ដើម្បីសិក្សាស្វែងយល់បន្ថែមពីការគ្រប់គ្រងកំពង់ផែជាពិសេសប្រសិទ្ធិភាពនៃការលើកដាក់ទំនិញ ការដឹកជញ្ជូនទំនិញទៅកាន់គោលដៅជាដើម។

បន្ថែមពីនេះទៀត ភាគីទាំងពីរក៏បានផ្លាស់ប្តូរបទពិសោធន៍លើវិស័យភស្តុភារកម្ម និងការដោះដូរពាណិជ្ជកម្មអន្តរជាតិរវាងកំពង់ផែអូស្រ្តាលីជាមួយកំពង់ផែក្នុងតំបន់ដើម្បីជំរុញវិស័យពាណិជ្ជកម្មអន្តរជាតិកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។

---

(Sydney, Australia): On the morning of Monday, 17 February 2025, Her Excellency CHAM Nimul, Minister of Commerce, visited Port Botany, one of Australia’s largest ports. During the visit, Her Excellency Minister also met with Mr. Nicolaj Noes, Executive Vice President of DP World, who oversees DP’s business in Oceania. The purpose of the meeting was to gain insights into port management, specifically the loading and discharging of goods, as well as local transportation to and from the ports.

Additionally, both sides exchanged experiences in the logistics sector and international trade between Australian and regional ports, aiming to enhance the competitiveness of Cambodia’s international trade.

https://s2.moc.gov.kh/mocspace/mocspace_1739780222647.jpg
https://s2.moc.gov.kh/mocspace/mocspace_1739780222789.jpg
https://s2.moc.gov.kh/mocspace/mocspace_1739780222827.jpg
https://s2.moc.gov.kh/mocspace/mocspace_1739780222956.jpg
https://s2.moc.gov.kh/mocspace/mocspace_1739780222856.jpg
https://s2.moc.gov.kh/mocspace/mocspace_1739780223167.jpg
https://s2.moc.gov.kh/mocspace/mocspace_1739780222951.jpg
https://s2.moc.gov.kh/mocspace/mocspace_1739780222748.jpg