ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុង “សន្និសីទនិងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមកម្មសិទ្ធិបញ្ញាអាស៊ាន ឆ្នាំ២០២៥” នៅខេត្តសៀមរាប ដែលរៀបចំឡើងដោយសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងសមាគមកម្មសិទ្ធិបញ្ញាអាស៊ាន ដែលមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(សៀមរាប)៖ នាថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុង “សន្និសីទនិងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមកម្មសិទ្ធិបញ្ញាអាស៊ាន ឆ្នាំ២០២៥” នៅខេត្តសៀមរាប ដែលរៀបចំឡើងដោយសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងសមាគមកម្មសិទ្ធិបញ្ញាអាស៊ាន ដែលមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

គោលបំណងនៃសន្និសីទ និងកិច្ចប្រជុំខាងលើនេះ ដើម្បីធ្វើការផ្លាស់ប្តូរចំណេះដឹងពាក់ព័ន្ធនឹងឧត្តមានុវត្តន៍ និងទស្សនទាននៃការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញានៅក្នុងសម័យឌីជីថល ដោយផ្តោតជាពិសេសលើការធ្វើពាណិជ្ជកម្មឆ្លងដែន ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សន្តិសុខឌីជីថល និងយន្តការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា ព្រមទាំងដើម្បីពង្រឹងកិច្ចសហការរវាងអ្នកអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញាឯកជនក្នុងបណ្តាប្រទេសអាស៊ាន និងជាមួយអង្គភាពកម្មសិទ្ធិបញ្ញាពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញា ស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានានិងនិន្នាការថ្មីៗក្នុងបរិបទសេដ្ឋកិច្ចឌីជីថល។

ក្នុងឱកាសនោះ ឯកឧត្តមទីប្រឹក្សា បានលើកឡើងពីសាវតានៃការអភិវឌ្ឍ ការគ្រប់គ្រងកម្មសិទ្ធិបញ្ញា ការសាងលិខិតបទដ្ឋានគិតិយុត្តកម្មសិទ្ធិបញ្ញានៅកម្ពុជា ជាពិសេស ការវិឌ្ឍន៍ថ្មីៗនៃវិស័យកម្មសិទ្ធិបញ្ញា និងការអភិវឌ្ឍប្រព័ន្ធឌីជីថលកម្មសិទ្ធិបញ្ញា ដើម្បីសម្រួលដល់ការអនុវត្ត គ្រប់គ្រង និងការផ្តល់សេវាកម្មសិទ្ធិបញ្ញានៅកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមទីប្រឹក្សា ក៏បានលើកឡើងផងដែរពីការយកទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ដែលជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដោយបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ ដែលផ្តោតអាទិភាពផងដែរលើការពង្រឹងកិច្ចការពារនិងការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញាជាពិសេសក្នុងបរិបទឌីជីថល ផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទីប្រឹក្សា ក៏បានជំរុញឱ្យមានការចូលរួមនិងកិច្ចសហការយ៉ាងជិតស្និទ្ធពីបណ្តាអង្គភាពអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញាឯកជនដើម្បីចូលរួមអនុវត្តគោលនយោបាយនិងពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញាឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ការចូលរួមពីវិស័យឯកជនពិតជាមានសារៈសំខាន់និងមិនអាចខ្វះបាន។

https://s2.moc.gov.kh/mocspace/mocspace_1739780319913.jpg
https://s2.moc.gov.kh/mocspace/mocspace_1739780319888.jpg
https://s2.moc.gov.kh/mocspace/mocspace_1739780319857.jpg
https://s2.moc.gov.kh/mocspace/mocspace_1739780319792.jpg
https://s2.moc.gov.kh/mocspace/mocspace_1739780319853.jpg
https://s2.moc.gov.kh/mocspace/mocspace_1739780319938.jpg
https://s2.moc.gov.kh/mocspace/mocspace_1739780319997.jpg
https://s2.moc.gov.kh/mocspace/mocspace_1739780319794.jpg
https://s2.moc.gov.kh/mocspace/mocspace_1739780319900.jpg
https://s2.moc.gov.kh/mocspace/mocspace_1739780319921.jpg