ឯកឧត្តម វ៉ា រុតសាន និង លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្ដីពីការប្រមូលទិញពោតក្រហម និងវត្ថុធាតុដើមដទៃទៀតសម្រាប់ផលិតចំណីសត្វ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាពេលព្រឹក ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន និង លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្ដីពីការប្រមូលទិញពោតក្រហម និងវត្ថុធាតុដើមដទៃទៀតសម្រាប់ផលិតចំណីសត្វ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ លោក លោកស្រីអគ្គនាយករង និងមន្ត្រីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតចំណីសត្វជាច្រើនរូប។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាជាមួយបណ្តាក្រុមហ៊ុនផលិតចំណីសត្វ សំដៅជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងបង្កើនវិសាលភាពនៃការធ្វើពិពិធកកម្មទីផ្សាររបស់ផលិតផលពោតក្រហមផលិតក្នុងស្រុក។

https://s2.moc.gov.kh/mocspace/mocspace_1739863916713.jpg
https://s2.moc.gov.kh/mocspace/mocspace_1739863916524.jpg
https://s2.moc.gov.kh/mocspace/mocspace_1739863916559.jpg
https://s2.moc.gov.kh/mocspace/mocspace_1739863916603.jpg
https://s2.moc.gov.kh/mocspace/mocspace_1739863916583.jpg
https://s2.moc.gov.kh/mocspace/mocspace_1739863916628.jpg
https://s2.moc.gov.kh/mocspace/mocspace_1739863916563.jpg
https://s2.moc.gov.kh/mocspace/mocspace_1739863916566.jpg
https://s2.moc.gov.kh/mocspace/mocspace_1739863916651.jpg
https://s2.moc.gov.kh/mocspace/mocspace_1739863916654.jpg