លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយឯកឧត្តម Tim Ayres អនុរដ្ឋមន្រ្តីពាណិជ្ជកម្មអូស្រ្តាលី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ស៊ីដនី, អូស្រ្តាលី)៖ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយឯកឧត្តម Tim Ayres អនុរដ្ឋមន្រ្តីពាណិជ្ជកម្មអូស្រ្តាលី។

ក្នុងឱកាសនោះ ភាគីទាំងពីរបានលើកពីសារៈសំខាន់នៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាពិភាក្សាពីសក្តានុពលក្នុងការបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត ដើម្បីជំរុញទំនាក់ទំនងកម្ពុជា-អូស្រ្តាលីឱ្យកាន់តែរីកចម្រើន។

ក្នុងជំនួបនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាពីគុណភាពនិងសក្តានុពលអង្ករកម្ពុជាក៏ដូចជាលទ្ធភាពវិនិយោគបន្ថែមទៀតពីអូស្រ្តាលីនៅកម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស អប់រំនិងជំនាញនិងសុខាភិបាល។

- - -

(Sydney, Australia): On the afternoon of 17 February 2025, in Sydney, Australia, Her Excellency CHAM Nimul, Minister of Commerce met with His Excellency Tim Ayres, Assistant Minister for Trade of Australia to discuss bilateral trade relations and opportunities for enhanced cooperation.

Both sides underscored the importance of the bilateral trade relations and expressed their commitment to expanding trade to further bolster the relationship between Cambodia and Australia.

During the meeting, both sides also discussed the quality and potential of Cambodian rice, as well as the possibility of further Australian investment in Cambodia in human resource development, education and skills, and healthcare.

https://s2.moc.gov.kh/mocspace/mocspace_1739864185422.jpg
https://s2.moc.gov.kh/mocspace/mocspace_1739864185458.jpg
https://s2.moc.gov.kh/mocspace/mocspace_1739864185392.jpg
https://s2.moc.gov.kh/mocspace/mocspace_1739864249653.jpg