(ស៊ីដនី, អូស្រ្តាលី)៖ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Anoulack Chanthivong MP រដ្ឋមន្ត្រីរដ្ឋ New South Wales ទទួលបន្ទុកបទប្បញ្ញត្តិ និងពាណិជ្ជកម្មយុត្តិធម៌ ឧស្សាហកម្មនិងពាណិជ្ជកម្ម នវានុវត្តន៍ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សំណង់និងអប់រំកែប្រែ ប្រចាំរដ្ឋ New South Wales ដើម្បីពិភាក្សាការងារ និងពិនិត្យសក្តានុពលក្នុងការជំរុញការនាំចេញពីកម្ពុជាទៅកាន់ទីផ្សាររដ្ឋ New South Wales។
ក្នុងឱកាសនោះ ឯកឧត្តម Anoulack Chanthivong គាំទ្រក្នុងការជួយសម្របសម្រួលដល់គណៈប្រតិភូធុរកិច្ចកម្ពុជា និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរធុរកិច្ចមកកាន់រដ្ឋ New South Wales បន្ថែមទៀតដើម្បីជំរុញពាណិជ្ជកម្ម។
- - -
(Sydney, Australia): On the afternoon of 17 February 2025, in Sydney, Australia, Her Excellency CHAM Nimul, Minister of Commerce, met with the Hon. Anoulack Chanthivong MP, NSW Minister for Better Regulation and Fair Trading, Industry and Trade, Innovation, Science and Technology, Building, & Corrections to discuss and explore the potential for increasing Cambodian exports to the New South Wales market.
His Excellency Minister Chanthivong expressed his support for coordinating trade delegations from Cambodia to help promote and encourage more business exchanges from Cambodia to NSW to further foster bilateral trade relations.

