លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលទានសាអាហារការងារពេលល្ងាចជាមួយលោកស្រី Robyn Mudie ឧបការីទី១ នៃលេខាធិការទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងដីគោក នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ស៊ីដនី, អូស្រ្តាលី)៖ នាល្ងាចថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលទានសាអាហារការងារពេលល្ងាចជាមួយលោកស្រី Robyn Mudie ឧបការីទី១ នៃលេខាធិការទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងដីគោក នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី។ ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗដូចជា ពាណិជ្ជកម្មទ្វេភាគី ឌីជីថលនីយកម្ម ការកសាងធនធានមនុស្ស អនាគតតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សមភាពយេនឌ័រ ដោយក្នុងនោះលោកជំទាវរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យវិនិយោគិនអូស្រ្តាលីមកវិនិយោគក្នុងសួនឧស្សាហកម្មនៅកម្ពុជាផងដែរ។

បន្ថែមពីលើនេះទៀត ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើប្រធានបទមួយចំនួនទៀតដូចជា បរិបទពាណិជ្ជកម្មសាកល ការធ្វើពិពិធកម្មទីផ្សារតាមរយៈការទាញយកប្រយោជន៍ពីទីផ្សារអាស៊ាន និងអាសិប ដោយសង្កត់ធ្ងន់លើប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយមដែលផ្អែកលើគោលការណ៍ច្បាប់ដើម្បីកសាងទំនុកចិត្តដល់វិស័យធុរកិច្ច។

https://s2.moc.gov.kh/mocspace/mocspace_1739864604985.jpg
https://s2.moc.gov.kh/mocspace/mocspace_1739864605099.jpg