(ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ សហរដ្ឋអាម៉េរិក និងគណៈប្រតិភូ កំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម និងគណៈប្រតិភូមកកាន់កម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូសហរដ្ឋអាម៉េរិក ដោយបានផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ព្រមទាំងបានបង្ហាញអំពីសមិទ្ធិផល និងកាលានុវត្តភាពពាណិជ្ជកម្មនៅកម្ពុជាផងដែរ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនគណៈប្រតិភូសហរដ្ឋអាម៉េរិក អំពីគោលនយោបាយពាណិជ្ជកម្ម កិច្ចសម្រួលពាណិជ្ជកម្ម សក្តានុពលនៃទីផ្សារកម្ពុជា និងសមាហរណកម្មពាណិជ្ជកម្មកម្ពុជាទៅក្នុងតំបន់ និងសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់កម្ពុជាសំខាន់ៗមួយចំនួន ដោយបានពង្រីក និងបង្កើតទីផ្សារបន្ថែមជាបន្តបន្ទាប់ សំដៅជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ព្រមទាំងទាក់ទាញក្រុមហ៊ុនវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។
---
(Phnom Penh): On Monday, 17 February 2025, at the Ministry of Commerce, His Excellency RATH Saravuth, Secretary of State of the Ministry of Commerce, received a courtesy call from His Excellency Jimmy Panetta, United States Representative, from the Democratic Party, USA, and his colleagues during the official visit to Cambodia.
At the outset, His Excellency Secretary of State, extended a warm welcome to the U.S. delegation and exchanged views on the trade relations and cooperation between Cambodia and the United States, also informing the delegation of the achievements and trade opportunities in Cambodia.
Additionally, His Excellency Secretary of State, also reaffirmed the U.S. delegation on Cambodia’s trade policy and trade facilitation, highlighting the potential of the Cambodian market and the integration of Cambodian trade into regional and world markets through a number of key Cambodian trade agreements, aiming to continuously expand and create additional markets to promote Cambodia's economic growth and attract more investment companies to Cambodia and attract more investment companies to Cambodia.









