(ស៊ីដនី, អូស្រ្តាលី)៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ Western Sydney និងបានជួបពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត Nocolene Murdoch សកលវិទ្យាធិការរង ព្រមទាំងសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យផងដែរ។ ទស្សនកិច្ចនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់និងសិក្សាស្វែងយល់បន្ថែមពីសេដ្ឋកិច្ចចក្រា (circular economy) ការអភិវឌ្ឍធុរកិច្ច ការបណ្តុះបណ្តាលនិងស្រាវជ្រាវព្រមទាំងកម្មវិធីផ្លាស់ប្តូរការសិក្សាដល់សិស្ស-និស្សិតកម្ពុជាផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្រ្តី ក៏បានជម្រាបអំពីសក្តានុពលពាណិជ្ជកម្មកម្ពុជានិងបានលើកទឹកចិត្តឲ្យភាគីអូស្រ្តាលីសិក្សាលទ្ធភាពធ្វើការវិនិយោគលើផលិតកម្មជីក៏ដូចជាផ្លាស្ទិកហ្វីមសម្រាប់ដំណាំក្នុងផ្ទះកញ្ចក់នៅកម្ពុជាដើម្បីបម្រើដល់ការប្រើប្រាស់ក្នុងស្រុកនិងធ្វើការនាំចេញ។
- - -
(Sydney, Australia): On the morning of Tuesday, 18 February 2025, in Sydney, Australia, Her Excellency CHAM Nimul, Minister of Commerce, visited Western Sydney University and met with Dr. Nicole Murdoch, Vice-Chancellor of the university, along with professors and researchers. The visit aimed to discuss the circular economy, business development, research and training programs, and student exchange opportunities for Cambodian students.
During the meeting, Her Excellency Minister also highlighted Cambodia's trade potential and encouraged the Australian side to explore investment opportunities in fertilizer production and plastic film manufacturing for greenhouse crops in Cambodia, both for domestic consumption and export.








