(ស៊ីដនី, អូស្រ្តាលី)៖ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅព្រលានយន្តហោះអន្តរជាតិ Western Sydney ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ខាងមុខនេះ។ ព្រលានយន្តហោះថ្មីនេះ នឹងបង្កើនការតភ្ជាប់ដែលអាចបម្រើដល់អ្នកធ្វើដំណើរប្រមាណ១០លាននាក់ក្នុងមួយឆ្នាំ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវរដ្ឋមន្រ្តីក៏បានជួបពិភាក្សាការងារជាមួយលោកស្រី Alison Webster នាយកប្រតិបត្តិផ្នែកពាណិជ្ជកម្ម និងយុទ្ធសាស្រ្ត ដើម្បីសិក្សាស្វែងយល់បន្ថែមពីដំណើរការនៃការគ្រប់គ្រងព្រលានយន្តហោះដោយប្រើប្រាស់បច្ចេកវិទ្យា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ការផ្សព្វផ្សាយផលិតផលកម្ពុជា ព្រមទាំងការហោះហើរត្រង់កម្ពុជា-ស៊ីដនី ដើម្បីជំរុញដល់វិស័យធុរកិច្ចប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
- - -
(Sydney, Australia): On the afternoon of Tuesday, 18 February 2025, in Sydney, Australia, Her Excellency CHAM Nimul, Minister of Commerce, visited the Western Sydney International Airport, which is scheduled to open in 2026. The new airport will increase connectivity, serving approximately 10 million passengers per year.
Her Excellency Minister also took the opportunity to meet with Ms. Alison Webster, Executive General Manager of Commercial and Strategy, to gain more insights into the airport’s technology-based management, air cargo transportation, promotion of Cambodian products, and direct flights between Cambodia and Sydney to further promote the business sector between the two countries.







