(ស៊ីដនី, អូស្រ្តាលី)៖ នារសៀលថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី និងមែលប៊ន ប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះផងដែរ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី និងមែលប៊ន ឱ្យសហការជាមួយក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការពង្រឹងនិងពង្រីកសកម្មភាពពាណិជ្ជកម្មកម្ពុជា-អូស្រ្តាលី ជាពិសេសជំរុញការនាំចូលផលិតផលកម្ពុជាមកលក់នៅតាមបណ្តាផ្សារលក់ទំនិញរបស់អូស្ត្រាលីឱ្យកាន់តែទូលំទូលាយ។
(Sydney, Australia): On Tuesday afternoon, February 18, 2025, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from representatives of the Cambodian Chambers of Commerce in Sydney and Melbourne, Australia. During the meeting, Her Excellency encouraged the representatives to collaborate with the Ministry of Commerce’s Export Promotion Task Force to strengthen and expand Cambodia-Australia trade, with a focus on promoting the import of Cambodian products into Australian markets.

