(ស៊ីដនី, អូស្រ្តាលី)៖ នារសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញពិសារអាហារថ្ងៃត្រង់ការងារ ជាមួយលោកស្រី Caroline Linke ឧបការរីរង ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី និងបានផ្លាស់ប្តូរយោបល់ពីបរិបទពាណិជ្ជកម្មតំបន់ ជាពិសេសក្នុងស្ថានភាពនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដោយសង្កត់ធ្ងន់លើការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងការទាញយកប្រយោជន៍ជាអតិប្បរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានជាមួយប្រទេសជាដៃគូ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី និងនូវែលសេឡង់ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)។



