លោក រ៉េម ញ៉ាញ់ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី បានជួបពិភាក្សាការងារជាមួយ លោក Azka Pambudi ជា Product Development Lead, លោក Budi Adji ជា PT.Rol Director និង លោក Ahra Sufry ជា PT.Rol Commissioner ដែលជាអ្នកតំណាងឱ្យក្រុមហ៊ុន PT. Rekayasa Otomasi Indonesia

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២៥ នៅស្ថានអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋឥណ្ឌូណេស៊ី លោក រ៉េម ញ៉ាញ់ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី បានជួបពិភាក្សាការងារជាមួយ លោក Azka Pambudi ជា Product Development Lead, លោក Budi Adji ជា PT.Rol Director និង លោក Ahra Sufry ជា PT.Rol Commissioner ដែលជាអ្នកតំណាងឱ្យក្រុមហ៊ុន PT. Rekayasa Otomasi Indonesia។

ក្នុងកិច្ចពិភាក្សានេះ ភាគីក្រុមហ៊ុន PT. Rekayasa Otomasi Indonesia ចង់ផ្សព្វផ្សាយម៉ាស៊ីន ATMB ដែលជាម៉ាស៊ីនមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពនៃការធានាថាអង្ករទៅដល់អ្នកទទួលតាមគោលដៅដោយសុវត្ថិភាព យុត្តិធម៌ ដែលធ្វើឱ្យមានភាពល្អប្រសើរសម្រាប់គំនិតផ្តួចផ្តើមសប្បុរសធម៌ ការចែកចាយ និងជំនួយមនុស្សធម៌។ ជាមួយគ្នានេះ ភាគីក្រុមហ៊ុនមានគោលបំណងចង់ដាក់ពង្រាយម៉ាស៊ីន ATMB នៅប្រទេសកម្ពុជា និងបានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី ដើម្បីជួយគាំទ្រផងដែរ។

ក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានលើកសរសើរនូវភាពច្នៃប្រឌិតម៉ាស៊ីន ATMB របស់ក្រុមហ៊ុន PT. Rekayasa Otomasi Indonesia និងបានជម្រាបជូនអំពីព័ត៌មាន និងនីតិវិធីមួយចំនួនដល់ភាគីក្រុមហ៊ុនក្នុងការនាំចូលម៉ាស៊ីននេះទៅប្រទេសកម្ពុជា។

---

(Jakarta, Indonesia): On the morning of Wednesday, 19 January 2025, at the Royal Embassy of Cambodia in the Republic of Indonesia, Mr. Rem Nhanh, Commercial Attaché to the Cambodian Embassy in Indonesia, received a courtesy call from Mr. Azka Pambudi, Product Development Lead; Mr. Budi Adji, Director of PT. ROI; and Mr. Ahra Zufry, Commissioner of PT. ROI, representing PT. Rekayasa Otomasi Indonesia.

During the discussion, PT. Rekayasa Otomasi Indonesia expressed interest in promoting the ATMB machine, an efficient, transparent, and accountable machine that ensures rice reaches its intended recipients safely and fairly, making it ideal for charitable purposes, distribution, and humanitarian aid initiatives. The company aims to deploy the ATMB machine in Cambodia and has requested cooperation from the Embassy of Cambodia in the Republic of Indonesia for support.

On that occasion, Mr. Commercial Attaché praised the innovation behind the ATMB machine developed by PT. Rekayasa Otomasi Indonesia and offered assistance in gathering information and legal procedures for the company to import the machine into Cambodia.

https://s2.moc.gov.kh/mocspace/mocspace_1740037967286.jpg