ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្ដីទីក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្ដីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

កិច្ចប្រជុំប្រចាំសប្តាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖

១. របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំប្រចាំឆ្នាំ ស្ដីពីលទ្ធផលការងារ និងទិសដៅបន្តក្នុងការជំរុញ និង អភិវឌ្ឍន៍វិស័យសូត្រកម្ពុជា

២. របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារទស្សនទានស្ដីពី «ការធ្វើអង្កេតអំពីការយល់ឃើញរបស់ធុរជន និងសាធារណជនលើការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ

៣. បញ្ហាផ្សេងៗ។

- - -

His Excellency KEM Sithan, Acting Minister of the Ministry of Commerce, chaired the weekly meeting of the Ministry of Commerce.

...

(Phnom Penh): On the morning of Thursday, 20 February 2025, at the Ministry of Commerce, His Excellency KEM Sithan, Acting Minister of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, directors-general, department directors, provincial department directors, and other officials.

The weekly meeting covered the following agenda items:

1. A brief report on the results of the annual meeting on the working results and work directions in promoting and developing the Cambodian silk sector.

2. A brief report on the results of the meeting to consult on the draft concept paper on “Surveying the Perceptions of Investors and the Public on the Implementation of the Law on Competition, the Law on Consumer Protection, and Related Regulations.”

3. Other matters.

https://s2.moc.gov.kh/mocspace/mocspace_1740038167392.jpg
https://s2.moc.gov.kh/mocspace/mocspace_1740038167386.jpg
https://s2.moc.gov.kh/mocspace/mocspace_1740038167293.jpg
https://s2.moc.gov.kh/mocspace/mocspace_1740038167359.jpg
https://s2.moc.gov.kh/mocspace/mocspace_1740038167398.jpg
https://s2.moc.gov.kh/mocspace/mocspace_1740038167315.jpg
https://s2.moc.gov.kh/mocspace/mocspace_1740038167363.jpg
https://s2.moc.gov.kh/mocspace/mocspace_1740038167442.jpg
https://s2.moc.gov.kh/mocspace/mocspace_1740038167373.jpg
https://s2.moc.gov.kh/mocspace/mocspace_1740038167411.jpg
https://s2.moc.gov.kh/mocspace/mocspace_1740038167503.jpg
https://s2.moc.gov.kh/mocspace/mocspace_1740038167758.jpg
https://s2.moc.gov.kh/mocspace/mocspace_1740038167434.jpg
https://s2.moc.gov.kh/mocspace/mocspace_1740038167381.jpg
https://s2.moc.gov.kh/mocspace/mocspace_1740038167763.jpg
https://s2.moc.gov.kh/mocspace/mocspace_1740038168305.jpg
https://s2.moc.gov.kh/mocspace/mocspace_1740038167761.jpg
https://s2.moc.gov.kh/mocspace/mocspace_1740038167499.jpg