លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមធ្វើជាសហប្រធាន (Co-Chair) ជាមួយ ឯកឧត្តម អែលដា អាលីសហ្សឺរូវ (Eldar ALISHEROV) សមាជិកក្រុមប្រឹក្សាភិបាល និងជារដ្ឋមន្រ្តីទទួលបន្ទុកសមាហរណកម្មនិងម៉ាក្រូសេដ្ឋកិច្ចនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដឹកនាំកិច្ចប្រជុំលើកទី៤ នៃក្រុមការងាររួម ស្ដីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (គ.ស.អ.អ) តាមប្រព័ន្ធវីដេអូ និងមានវត្តមានចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃភាគីទាំងជាច្រើនរូប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមធ្វើជាសហប្រធាន (Co-Chair) ជាមួយ ឯកឧត្តម អែលដា អាលីសហ្សឺរូវ (Eldar ALISHEROV) សមាជិកក្រុមប្រឹក្សាភិបាល និងជារដ្ឋមន្រ្តីទទួលបន្ទុកសមាហរណកម្មនិងម៉ាក្រូសេដ្ឋកិច្ចនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដឹកនាំកិច្ចប្រជុំលើកទី៤ នៃក្រុមការងាររួម ស្ដីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (គ.ស.អ.អ) តាមប្រព័ន្ធវីដេអូ និងមានវត្តមានចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃភាគីទាំងជាច្រើនរូប។

កិច្ចប្រជុំនេះ បានរៀបចំឡើងដើម្បីតាមដានវឌ្ឍនភាពកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម គយនិងរដ្ឋាករ ហិរញ្ញវត្ថុ និងវិនិយោគ និងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ឱ្យកាន់តែល្អប្រសើរ។

---

(Phnom Penh): On the afternoon of Wednesday, 19 February 2025, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of the Cambodian Ministry of Commerce, representing Her Excellency CHAM Nimul, Minister of Commerce, co-chaired the fourth session of the Joint Working Group (JWG) on Cooperation between the Government of the Kingdom of Cambodia and the Eurasian Economic Commission (EEC) with His Excellency Eldar ALISHEROV, Member of the Board and Minister in charge of Integration and Macroeconomics of the Eurasian Economic Commission. The meeting, held via video conference, included senior leaders and representatives from relevant ministries and institutions of both parties.

The meeting reviewed the progress of bilateral cooperation, aiming to further promote economic, trade, customs, financial, and investment cooperation and strengthen the friendship between Cambodia and the Eurasian Economic Commission.

https://s2.moc.gov.kh/mocspace/mocspace_1740380913708.jpg
https://s2.moc.gov.kh/mocspace/mocspace_1740380913593.jpg
https://s2.moc.gov.kh/mocspace/mocspace_1740380913916.jpg
https://s2.moc.gov.kh/mocspace/mocspace_1740380913878.jpg
https://s2.moc.gov.kh/mocspace/mocspace_1740380913949.jpg
https://s2.moc.gov.kh/mocspace/mocspace_1740380914207.jpg
https://s2.moc.gov.kh/mocspace/mocspace_1740380913891.jpg
https://s2.moc.gov.kh/mocspace/mocspace_1740380913919.jpg
https://s2.moc.gov.kh/mocspace/mocspace_1740380914004.jpg
https://s2.moc.gov.kh/mocspace/mocspace_1740380914964.jpg
https://s2.moc.gov.kh/mocspace/mocspace_1740380913984.jpg