លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមជាវាគ្មិនក្នុងកម្មវិធីសិក្ខាសាលាស្តីពី “ទីផ្សារការងារកម្មសិក្សាការីខ្មែរ និងសក្តានុពលវិនិយោគនៅប្រទេសកម្ពុជា” នៅទីក្រុងអាសាគូឈិ ខេត្តអូកាយ៉ាម៉ា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងឯកឧត្តម YASUHIKO Kuriyama អភិបាលក្រុងអាសាគូឈិ ជាមួយនឹងការចូលរួមពីប្រធានក្រុមហ៊ុន និងតំណាងក្រុមហ៊ុនជប៉ុន ចំនួន ៣៣ក្រុមហ៊ុន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(អាសាគូឈិ, ជប៉ុន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមជាវាគ្មិនក្នុងកម្មវិធីសិក្ខាសាលាស្តីពី “ទីផ្សារការងារកម្មសិក្សាការីខ្មែរ និងសក្តានុពលវិនិយោគនៅប្រទេសកម្ពុជា” នៅទីក្រុងអាសាគូឈិ ខេត្តអូកាយ៉ាម៉ា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងឯកឧត្តម YASUHIKO Kuriyama អភិបាលក្រុងអាសាគូឈិ ជាមួយនឹងការចូលរួមពីប្រធានក្រុមហ៊ុន និងតំណាងក្រុមហ៊ុនជប៉ុន ចំនួន ៣៣ក្រុមហ៊ុន។

សិក្ខាសាលានេះ រៀបចំឡើងដោយសាលាក្រុងអាសាគូឈិ សហការជាមួយសមាគមកម្ពុជា-ជប៉ុនគិបូ (CJKA) ក្នុងគោលបំណងដើម្បីផ្តល់ព័ត៌មានបច្ចុប្បន្នភាពស្តីពីការទទួលយកកម្មសិក្សាការីបច្ចេកទេស និងពលករជំនាញខ្មែរ ព្រមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្ម និងសក្ដានុពលវិនិយោគនៅកម្ពុជា ក្នុងទិសដៅពង្រីកទីផ្សារការងារ និងទាក់ទាក់ទាញអ្នកវិនិយោគជប៉ុន ក៏ដូចជាជំរុញទេសចរជប៉ុន ទៅធ្វើធុរកិច្ចវិនិយោគ និងទេសចរនៅប្រទេសកម្ពុជា។

តាមរយៈការធ្វើបទបង្ហាញរបស់លោកអនុព័ន្ធពាណិជ្ជកម្ម អ្នកវិនិយោគិន និងធុរជនជប៉ុន ដែលបានចូលរួមទាំងអស់ក្នុងកម្មវិធីសិក្ខាសាលានេះ បានជ្រាប និងយល់កាន់តែច្បាស់អំពីស្ថានភាពល្អប្រសើរនៃសេដ្ឋកិច្ច-ពាណិជ្ជកម្មបច្ចុប្បន្នរបស់កម្ពុជា កាលានុវត្តភាពវិនិយោគ និងសក្ដានុពលវិនិយោគនៅកម្ពុជា ជាពិសេសច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដំណើរការវិនិយោគដែលមានភាពទាក់ទាញនិងអនុគ្រោះ កិច្ចសម្រួលវិនិយោគ ព្រមទាំងការលើកទឹកចិត្តវិនិយោគ និងសេវាថែទាំវិនិយោគ ផងដែរ។

---

(Asakuchi, Japan): On the afternoon of Thursday, 20 February 2025, Mr. SIN Saray, Commercial Attaché to Cambodian Embassy in Japan, attended as a guest speaker at a seminar on “The Labour Market for Cambodian Intern Trainees and Investment Potential in Cambodia,” held in Asakuchi. The seminar was presided over by His Excellency TUY Ry, Ambassador of Cambodia to Japan, and His Excellency YASUHIKO Kuriyama, Mayor of Asakuchi, with the participation from the Presidents and representatives of 33 Japanese companies.

This seminar, co-organized by Asakuchi City Hall in collaboration with the Cambodia-Japan Kibo Association (CJKA), aimed to provide updated information on the acceptance of Cambodian technical intern trainees and specific skilled workers, as well as on Cambodia’s economic and trade development and investment potential, in order to expand labor markets and attract Japanese investors and tourists to do business, invest, and engage in tourism in Cambodia.

Through the presentation of Mr. Attaché, all the Japanese investors and businessmen who participated in the seminar gained a better understanding of Cambodia’s current economic and trade situation, investment opportunities, and potential, especially regarding Cambodia’s Investment Law, attractive and favorable investment operations, investment facilitation, investment incentives, and aftercare services.

https://s2.moc.gov.kh/mocspace/mocspace_1740409238219.jpg
https://s2.moc.gov.kh/mocspace/mocspace_1740409238065.jpg
https://s2.moc.gov.kh/mocspace/mocspace_1740409238232.jpg
https://s2.moc.gov.kh/mocspace/mocspace_1740409238225.jpg
https://s2.moc.gov.kh/mocspace/mocspace_1740409238307.jpg