(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងាររវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី (ខេមបូឌា) ដើម្បីពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពរៀបចំស្តង់លក់ និងកៀរគរអាជីវករឱ្យមកលក់នៅបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី នៅតាមបណ្តារាជធានីខេត្ត។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងប្រធានមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង១៩ និងតំណាងក្រុមហ៊ុន ភីធីធីកម្ពុជា។
តាមការបញ្ជាក់របស់ លោកជំទាវរដ្ឋលេខាធិការ បានឱ្យដឹងថា កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការកំណត់ទីតាំងស្ថានីយ៍ភីធីធីនៅរាជធានី-ខេត្ត ស្ថានភាពនៃការកៀរគរអាជីវករមកលក់នៅទីតាំងខាងលើ និងបញ្ហាប្រឈមពាក់ព័ន្ធនឹងដំណើរការនោះ (រាយការណ៍ដោយមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត) ព្រមទាំងពិនិត្យមើលពង្រាងផ្ទាំងបដាផ្សព្វផ្សាយពីគម្រោងខាងលើ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានណែនាំ និងជំរុញដល់មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ទាំងអស់ត្រូវសកម្មក្នុងការផ្សព្វផ្សាយ និងកៀរគរអាជីវករឱ្យសហការយកផលិតផលមកដាក់លក់ឱ្យបានច្រើន ឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី ដែលរួមគ្នាបង្កើតចេញជាគម្រោងនេះឡើង ដោយតម្រូវឱ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ត្រូវជូនព័ត៌មានពាក់ព័ន្ធខាងលើ ត្រលប់មកក្រសួងពាណិជ្ជកម្មវិញត្រឹមថ្ងៃពុធទី២៦ ខែកុម្ភៈ ២០២៥។
ក្នុងឱកាសនោះដែរ ភាគីក្រុមហ៊ុនភីធីធី បានជម្រាបជូនអំពីផែនការរបស់ក្រុមហ៊ុនខ្លួនក្នុងការបង្កើតផ្សារលក់ផលិតផលខ្មែរនៅតាមស្ថានីយ៍លក់ប្រេងភីធីធី (ក្រោមរូបភាពជាម៉ាត) ឬអនុញ្ញាតឱ្យអាជីវករខ្មែរដាក់ផលិតផលរបស់ខ្លួន ដូចជា គ្រាប់ស្វាយចន្ទី សណ្តែកដី ។ល។ នៅតាមហាងកាហ្វេអាម៉ាហ្សូននានានៅតាមរាជធានីខេត្ត ផងដែរ។
សូមជម្រាបជូនថា គម្រោងខាងលើនេះ ធ្វើឡើងដើម្បីជួយឱ្យអាជីវករខ្មែរអាចដាក់លក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយ៍ភីធីធីដោយឥតគិតថ្លៃ ក្រោមរូបភាពជាស្តង់ក្រណាត់ នៅរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ពេញមួយត្រីមាសទី២ (ថ្ងៃទី១៥ មីនា ដល់ ថ្ងៃទី៣១ ខែឧសភា ២០២៥) និងចាប់ផ្តើមឡើងវិញ ពីខែកញ្ញា ដល់ខែវិច្ឆិកា ២០២៥៕
---
Her Excellency TOR Pila, Secretary of State of the Ministry of Commerce, chaired a meeting to discuss the proposed action plan for implementing the Memorandum of Understanding on Cooperation to Promote and Increase Sales of Cambodian Products at PTT stations between the Ministry of Commerce and PTT (Cambodia).
...
(Phnom Penh): On the afternoon of Thursday, 20 February 2025, at the Ministry of Commerce, Her Excellency TOR Pila, Secretary of State of the Ministry of Commerce, chaired a meeting to prepare the action plan for implementing the Memorandum of Understanding on Cooperation to Promote and Increase Sales of Cambodian Products at PTT stations, signed between the Ministry of Commerce and PTT (Cambodia).
The meeting was attended by His Excellency Undersecretary of State, Deputy Director-General of Trade Promotion, Ministry of Commerce, relevant officials from the Department of Market Development of the General Directorate of Trade Promotion, heads and deputy heads of Capital-Provincial Departments of Commerce, and representatives from PTT (Cambodia).
Her Excellency Secretary of State highlighted the meeting’s main objective: to review the progress made regarding the determination of suitable PTT stations in respective capital-provincial locations, the current status of inviting sellers to join the project, and challenges faced in that process. The meeting also reviewed the proposed banner designs from the PTT team for public awareness of the project.
Her Excellency Secretary of State instructed and encouraged all Capital-Provincial Departments of Commerce to actively encourage and invite potential vendors to participate in implementing the MoU between the Ministry of Commerce and PTT and gave a deadline for Capital-Provincial Department of Commerce heads and representatives to report back to the Ministry of Commerce by Wednesday, 26 February 2025.







