លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសមជាមួយ លោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសមជាមួយ លោកស្រី Rebecca Hunter នាយិកាទីផ្សារនៃក្រុមហ៊ុន SpaceX – Starlink។

ក្នុងកិច្ចជំនួបនេះ លោកជំទាវរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងរីករាយ ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន SpaceX - Starlink ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលចូលរួមចំណែកដល់ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

---

(Phnom Penh): On the morning of Friday, 21 February 2025, at the Ministry of Commerce, Her Excellency CHEA Ratha, Secretary of State of the Cambodian Ministry of Commerce, representing Her Excellency CHAM Nimul, Minister of Commerce, received a courtesy call by Ms. Rebecca Hunter, Director of Market Access of SpaceX- Starlink.

During the meeting, Her Excellency welcomed the interest of SpaceX - Starlink in exploring investment opportunities in Cambodia, contributing to improving public service delivery and E-Commerce.

https://s2.moc.gov.kh/mocspace/mocspace_1740410393584.jpg
https://s2.moc.gov.kh/mocspace/mocspace_1740410393589.jpg
https://s2.moc.gov.kh/mocspace/mocspace_1740410393611.jpg
https://s2.moc.gov.kh/mocspace/mocspace_1740410393644.jpg
https://s2.moc.gov.kh/mocspace/mocspace_1740410393641.jpg
https://s2.moc.gov.kh/mocspace/mocspace_1740410393615.jpg
https://s2.moc.gov.kh/mocspace/mocspace_1740410393651.jpg
https://s2.moc.gov.kh/mocspace/mocspace_1740410393729.jpg
https://s2.moc.gov.kh/mocspace/mocspace_1740410393743.jpg
https://s2.moc.gov.kh/mocspace/mocspace_1740410393680.jpg