ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីសន្និសីទស្វាយចន្ទីពិភពលោក (World Cashew Conference 2025) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉េតអារ៉ាប់រួម ក្រោមការរៀបចំដោយកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ឌូបៃ, អេមីរ៉េតអារ៉ាប់រួម) ៖ នាថ្ងៃទី២១-២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ អមដោយ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីសន្និសីទស្វាយចន្ទីពិភពលោក (World Cashew Conference 2025) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉េតអារ៉ាប់រួម ក្រោមការរៀបចំដោយកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ។

កម្មវិធីនេះមានរយៈពេលបីថ្ងៃ និងទាក់ទាញអ្នកចូលរួមជាង ៦៥០ នាក់មកពី ៤០ ប្រទេស ទូទាំងពិភពលោកដែលរួមមាន អ្នកកែច្នៃ, ពាណិជ្ជករ, អ្នកវិនិយោគ, និងដៃគូអភិវឌ្ឍន៍ នៅក្នុងវិស័យស្វាយចន្ទី។ គោលបំណងនៃសន្និសីទនេះគឺដើម្បី ពិភាក្សា និងចែករំលែកព័ត៌មានអំពីនិន្នាការទីផ្សារពិភពលោក, ទស្សនវិស័យរយៈពេល ១០ ឆ្នាំ (២០២៥-២០៣៥), ការគ្រប់គ្រងផលិតកម្ម, ការកែច្នៃ, និងការគាំទ្ររបស់រដ្ឋាភិបាល ដើម្បីអភិវឌ្ឍវិស័យស្វាយចន្ទី។

ប្រតិភូកម្ពុជារួមមានតំណាងពីក្រុមហ៊ុនផលិត និងលក់គ្រាប់ស្វាយចន្ទីចំនួន៥ក្រុមហ៊ុន៖ Handcrafted Cashew Nuts Stung Treng (HCST), Khmer Organic Cooperative Co., Ltd, MIRARTH Agri Tech, Welwilling Agriculture Technology and Unique Noble Trading តំណាងពី សហព័ន្ធស្វាយចន្ទីកម្ពុជា, សមាគមស្វាយចន្ទីកម្ពុជា, កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED), ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនេះ កម្ពុជាក៏បានរៀបចំ ស្តង់សម្រាប់តាំងបង្ហាញផលិតផលស្វាយចន្ទី ដើម្បីបង្ហាញសក្តានុពលនៃស្វាយចន្ទីកម្ពុជា ក៏ដូចជាផ្ដល់ជាទីតាំងសម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្ម និងលើកកម្ពស់ឱកាសវិនិយោគនៅក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា។

សូមបញ្ជាក់ផងដែរថា កម្មវិធី World Cashew Conference 2024 បានប្រព្រឹត្តទៅនៅខេត្តសៀមរាប, ព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ២០២៤។

---

(Dubai, United Arab Emirates) On 21-23 February 2025, His Excellency SAMHENG Bora, Secretary of State, Ministry of Commerce and Chairman of the Export Promotion Task Force, accompanied by Her Excellency SOMETH Somnea, Under Secretary of State, the Ministry of Commerce, represented Cambodia at the World Cashew Conference 2025, held from February 21 to 23 in Dubai, United Arab Emirates. The participation was organized with the support of the Cambodia-Australia Partnership for Resilient Economic Development (CAPRED).

The three-day conference convened over 650 industry stakeholders from 40 countries, including processors, traders, investors, and development partners, to discuss global market trends, the sector's long-term growth trajectory (2025-2035), advancements in production and processing, and government initiatives to foster industry growth.

Cambodia’s delegation featured representatives from five leading cashew producers and exporters namely Handcrafted Cashew Nuts Stung Treng (HCST), Khmer Organic Cooperative Co., Ltd, MIRARTH Agri Tech, Welwilling Agriculture Technology, and Unique Noble Trading. Additional participants included representatives from the Cambodian Cashew Federation, Cambodian Cashew Association, CAPRED, the Council for the Development of Cambodia, and the Ministry of Commerce.

To further promote Cambodia’s cashew industry, the delegation organized a dedicated exhibition booth, showcasing Cambodian cashew products' quality and export potential. The booth also served as a platform for business discussions and investment promotion within the sector.

Notably, the World Cashew Conference 2024 was previously hosted in Siem Reap, Cambodia, highlighting the country’s increasing role in the global cashew trade.

https://s2.moc.gov.kh/mocspace/mocspace_1740411919249.jpg
https://s2.moc.gov.kh/mocspace/mocspace_1740411919193.jpg
https://s2.moc.gov.kh/mocspace/mocspace_1740411919279.jpg
https://s2.moc.gov.kh/mocspace/mocspace_1740411919103.jpg
https://s2.moc.gov.kh/mocspace/mocspace_1740411919374.jpg
https://s2.moc.gov.kh/mocspace/mocspace_1740411919269.jpg
https://s2.moc.gov.kh/mocspace/mocspace_1740411919139.jpg
https://s2.moc.gov.kh/mocspace/mocspace_1740411919180.jpg
https://s2.moc.gov.kh/mocspace/mocspace_1740411919285.jpg