ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយមន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម បានចូលរួមក្នុងសិក្ខាសាលាជាន់ខ្ពស់ស្តីពី «មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធន៍អន្តរជាតិ» ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកសាស្ត្រាចារ្យ Ricardo Hausmann នាយកស្ថាបនិកនៃ Harvard’s Growth Lab និងជាសាស្ត្រាចារ្យទទួលបន្ទុកផ្នែកអនុវត្តន៍សេដ្ឋកិច្ចនយោបាយអន្តរជាតិ នៃសាលា Harvard Kennedy របស់សាកលវិទ្យាល័យ Harvard និងជាវាគ្មិនកិត្តិយសឡើងធ្វើបទឧទ្ទេសនាមពិសេស ព្រមទាំងមានអ្នកតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាសិក្ខាកាមប្រមាណ ៦០រូបផ្សេងទៀត

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយមន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម បានចូលរួមក្នុងសិក្ខាសាលាជាន់ខ្ពស់ស្តីពី «មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធន៍អន្តរជាតិ» ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកសាស្ត្រាចារ្យ Ricardo Hausmann នាយកស្ថាបនិកនៃ Harvard’s Growth Lab និងជាសាស្ត្រាចារ្យទទួលបន្ទុកផ្នែកអនុវត្តន៍សេដ្ឋកិច្ចនយោបាយអន្តរជាតិ នៃសាលា Harvard Kennedy របស់សាកលវិទ្យាល័យ Harvard និងជាវាគ្មិនកិត្តិយសឡើងធ្វើបទឧទ្ទេសនាមពិសេស ព្រមទាំងមានអ្នកតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាសិក្ខាកាមប្រមាណ ៦០រូបផ្សេងទៀត។

ក្រោមកិច្ចសហការពីទីស្តីការគណៈរដ្ឋមន្ត្រី រួមជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សិក្ខាសាលាជាន់ខ្ពស់នេះ ត្រូវបានរៀបចំឡើងក្រោមជំនួយរបស់ប្រទេសអូស្ត្រាលី (Australian AID) តាមរយៈកម្មវិធីភាពជាដៃគូរវាង កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Cambodia Australia Partnership for Resilient Economic Development – CAPRED) ក្នុងគោលបំណងដើម្បីគាំទ្រដល់ការរៀបចំ និងការអនុវត្តគោលនយោបាយនានា ពាក់ព័ន្ធនឹងការបង្កើនពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា។

ជាមួយគ្នានេះ អង្គសិក្ខាសាលាបានផ្តល់ឱកាសឱ្យមានការជជែកពិភាក្សាក្នុងក្របខណ្ឌគោលនយោបាយ ព្រមទាំងមានការចែករំលែកនូវបទពិសោធន៍ ពីសំណាក់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានតួនាទីសំខាន់ក្នុងការតាក់តែងគោលនយោបាយ ពិសេសគឺបទឧទ្ទេសនាមពីលោកសាស្ត្រាចារ្យ Ricardo Hausmann ដែលជាអ្នកជំនាញអន្តរជាតិឈានមុខគេលើការងារពិពិធកម្មសេដ្ឋកិច្ច៕

https://s2.moc.gov.kh/mocspace/mocspace_1740573456321.jpg
https://s2.moc.gov.kh/mocspace/mocspace_1740573456111.jpg
https://s2.moc.gov.kh/mocspace/mocspace_1740573456246.jpg
https://s2.moc.gov.kh/mocspace/mocspace_1740573456266.jpg
https://s2.moc.gov.kh/mocspace/mocspace_1740573456313.jpg
https://s2.moc.gov.kh/mocspace/mocspace_1740573456287.jpg
https://s2.moc.gov.kh/mocspace/mocspace_1740573456345.jpg
https://s2.moc.gov.kh/mocspace/mocspace_1740573456274.jpg