(ចូហូ, ម៉ាឡេស៊ី)៖ នាថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងកម្ពុជាសម្រាប់ក្រុមការងារជាន់ខ្ពស់ ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៤៧ របស់ក្រុមការងារជាន់ខ្ពស់ ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន នៅទីក្រុងដេសារុ រដ្ឋចូហូ ប្រទេសម៉ាឡេស៊ី ដែលរៀបចំឡើងដោយ ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៥។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីបន្តតាមដាន និងពិភាក្សាលើរបៀបវារៈសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ដូចជា ទិដ្ឋភាពសេដ្ឋកិច្ចតំបន់ និងសាកល សមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី ឆ្នាំ២០២៥ ផែនការយុទ្ធសាស្រ្តអាស៊ានក្រោយឆ្នាំ២០២៥ ការត្រួតពិនិត្យចុងអាណត្តិនៃការអនុវត្តផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និង គំនិតផ្ដួចផ្ដើមស្ដីពីចីរភាពអាស៊ាន។
បន្ថែមពីនេះទៀត កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីរៀបចំនូវអនុសាសន៍ ជូនកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៣១ ដែលគ្រោងនឹងរៀបចំឡើង ពីថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋចូហូ នៃប្រទេសម៉ាឡេស៊ី ខាងមុខ ផងដែរ។
---
(Johor, Malaysia): On 24–25 February 2025, His Excellency PICH Rithi, Secretary of State of the Ministry of Commerce, and Lead for Cambodia to the High-Level Task Force on ASEAN Economic Integration (HLTF-EI), led Cambodia’s delegation to the 47th Meeting of the High-Level Task Force on ASEAN Economic Integration, organized by Malaysia as the ASEAN Chair for 2025.
This meeting aimed to continue monitoring and discussing the ASEAN economic integration agenda, including the regional and global economic outlook, priority economic deliverables under Malaysia’s ASEAN Chairmanship 2025, the ASEAN Strategic Plan Post-2025, the implementation of the ASEAN Economic Community Blueprint 2025, and ASEAN sustainability initiatives.
In addition, the meeting was organized to prepare recommendations for the 31st ASEAN Economic Ministers’ Retreat, to be held on 27–28 February 2025 in Johor, Malaysia.




