(ក្វាងចូវ, ចិន)៖ នាថ្ងៃចន្ទ ទី២៤ ខែកុម្ភ: ឆ្នាំ២០២៥ នៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ បានចូលរួមក្នុងពិធីបេីកសម្ភោធការិយាល័យថ្មីរបស់សមាគម China Association for Promoting UN Procurement (CAPUNP) - Asia-Pacific Economic and Trade Commision (APETC) សម្រាប់ការទំនាក់ទំនងទិញទំនិញនាំចូលរបស់ចិន ដែលស្ថិតនៅក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន។
សមាគមនេះ ជាបណ្តុំនៃអ្នកនាំចូលចិនផលិតផលកសិកម្មកែច្នៃពីបណ្តាប្រទេសនៅអាស៊ី និងនៅអាស៊ាន ហើយអ្នកចូលរួមក្នុងកម្មវិធីនេះ រួមមានបណ្តាក្រុមហ៊ុនកែច្នៃ និងអ្នកនាំចូលផលិតផលកសិកម្មមកកាន់ទីផ្សារប្រទេសចិន។
ក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានផ្តល់ជូននូវព័ត៌មានពាក់ព័ន្ធផលិតផលកសិកម្មកម្ពុជា រួមមាន៖ អង្ករ ស្វាយចន្ទី ម្រេច ស្វាយ មៀនប៉ៃលិន ដំឡូងមី ។ ល។ និងផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តផ្សេងទៀតរបស់កម្ពុជា ដែលកំពុងដាំដុះ និងត្រូវការកែច្នៃ ដេីម្បីនាំចេញ ពិសេសនាំចេញមកកាន់ទីផ្សារប្រទេសចិន។
---
(Guangzhou, China): On Monday, 24 February 2025, Mr. LAO Nguon Eng, Commercial Attaché at the Consulate General of Cambodia in Guangzhou, participated in and delivered remarks at the opening ceremony of the CAPUNP in Guangzhou, China.
The CAPUNP is a center for Chinese agricultural product importers from Asian and ASEAN countries. Most are involved in processing and importing agricultural products into China.
In the opening ceremony, Mr. Commercial Attaché remarked on Cambodian agricultural products and opportunities for importing them into China, including rice, cashew nuts, pepper, mangoes, longan, cassava, and other Cambodian geographical products requiring processing for export, particularly to China.












