(ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីតួនាទី និងអត្ថប្រយោជន៍របស់សភាពាណិជ្ជកម្ម។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លឿន រដ្ឋា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុន សុភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ មន្រ្តីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន មន្ទីរពាណិជ្ជកម្ម មន្ទីរពាក់ព័ន្ធជុំវិញខេត្ត តំណាងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ព្រមទាំងក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ អាជីវករ និងសេវាករនៅក្នុងខេត្តឧត្តរមានជ័យជាច្រើនរូប។




