ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប.រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖

១- របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៤ នៃក្រុមការងាររួម ស្ដីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល

នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី

២- របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំរៀបចំផែនការសកម្មភាពអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា)

៣- របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

៤- របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ

៥- របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ

៦- របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តរតនៈគិរី

៧- បញ្ហាផ្សេងៗ ។

- - -

His Excellency OK Boung, Secretary of State of the Ministry of Commerce, chaired the monthly meeting of the Ministry of Commerce.

...

(Phnom Penh): On the morning of Thursday, 27 February 2025, at the Ministry of Commerce, His Excellency OK Boung, Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, director-general, directors of departments, directors of provincial departments, and other officials.

The weekly meeting covered the following agendas:

1. Brief report of the results of the 4th meeting of the Joint Working Group on Cooperation between the Royal Government of Cambodia and the Euro-Asia Economic Commission.

2. Brief report on the results of the meeting to develop an action plan for implementing the Memorandum of Understanding on cooperation to promote and expand the sale of Cambodian products at PTT Stations, between the Ministry of Commerce and PTT (Cambodia) Company.

3. Brief report on the results of the Joint Committee meeting on upgrading the ASEAN-China Free Trade Agreement, held in Kuala Lumpur, Malaysia.

4. Brief report of the General Directorate of Administration and Finance.

5. Brief report of the Preah Sihanouk Provincial Department of Commerce.

6. Brief report of the Ratanak Kiri Provincial Department of Commerce.

7. Other matters.