(ចូហូ, ម៉ាឡេស៊ី) ៖ នាថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋចូហូ សហព័ន្ធម៉ាឡេស៊ី ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា (SEOM Lead for Cambodia)បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានត្រៀមសម្រាប់កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៣១ (Preparatory Senior Economic Officials’ Meeting for the 31st AEM Retreat)។
កិច្ចប្រជុំបានកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ដែលត្រៀមដាក់ជូនកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដើម្បីពិនិត្យ ពិភាក្សា ផ្តល់អនុសាសន៍ណែនាំ និងអនុម័តយល់ព្រម រួមមាន៖ សមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីការងារអាទិភាពប្រចាំឆ្នាំ២០២៥ វឌ្ឍនភាពនៃដំណើរការសមារណកម្មសេដ្ឋកិច្ចអាស៊ាន បច្ចុប្បន្នភាពនៃការចុះហត្ថលេខានិងផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ានពាក់ព័ន្ធ វឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន និងបញ្ហាផ្សេងៗ។
- - -
His Excellency LONG Kemvichet led Cambodia’s delegation at the Preparatory Senior Economic Officials’ Meeting for the 31st AEM Retreat in Johor, Malaysia
...
(Johor, Malaysia): On 26-27 February 2025, in Johor State, Federation of Malaysia, His Excellency LONG Kemvichet, Director General for International Trade and Senior Economic Official (SEOM) Lead for Cambodia, led the Cambodian delegation to attend the Preparatory Senior Economic Officials’ Meeting (Prep-SEOM) for the 31st ASEAN Economic Ministers’ Retreat (31st AEMR).
The meeting reviewed and discussed key agenda items tobe submitted to the 31st AEM Retreat for consideration, deliberation, guidance, and endorsement. These include the Priority Economic Deliverables (PEDs) for Malaysia's ASEAN Chairmanship, the Annual Priorities for 2025, progress in ASEAN economic integration, the status of the signing and ratification of relevant ASEAN economic agreements, the current status of various trade agreement negotiations, and other related matters.








